Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិអុីរ៉ាក់ព្រមាន ផ្ទុះសង្គ្រាម បើតួកគី​មិនដកទ័ព

អុីរ៉ាក់ព្រមាន ផ្ទុះសង្គ្រាម បើតួកគី​មិនដកទ័ព

អុីរ៉ាក់៖ យោងតាមការ អធិប្បាយដែល ចេញផ្សាយលើ បណ្តាញទូរទស្សន៍ រដ្ឋនៅថ្ងៃពុធ នេះឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានព្រមានតួកគីថា ការរក្សាកងទ័ព ជាច្រើននៅ ភាគខាងជើង អ៊ីរ៉ាក់អាចនឹងនាំ ឲ្យកើតសង្គ្រាម ក្នុងតំបន់។

ការថ្លែងនៅក្នុងសន្និសិទ សារព័ត៌មានមួយ កាលពីល្ងាចថ្ងៃ អង្គាររបស់លោក Abadi បាននិងកំពុងប្រតិកម្ម ទៅនិងការសម្រេច ចិត្តរបស់រដ្ឋសភា តួកគីកាលពីសប្តាហ៍មុន ក្នុងការអូស បន្លាយពេល នៃការទទួល បានអំណាច តំណាងដែល អនុញ្ញាត ឲ្យមានប្រតិបត្តិកា រយោធាប្រឆាំង និងអង្គការភេរវករក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី សម្រាប់ឆ្នាំបន្ទាប់។

លោក Abadi បានថ្លែងថា យើងស្នើជាច្រើន ដងហើយទៅ កាន់ភាគីតួកគីមិន ឲ្យអន្តរាគមន៍ក្នុង បញ្ហារបស់ប្រ ជាជនអ៊ីរ៉ាក់ ហើយខ្ញុំមាន ការព្រួយបារម្ភថាដំណើរផ្សងព្រេង របស់កងទ័ព តួកគីអាចក្លាយ ទៅជា សង្គ្រាមក្នុងតំបន់។ ឥរិយាបថរបស់ មេដឹកនាំ តួកគីគឺមិន អាចទទួលយក បានឡើយ ហើយយើងមិនចង់ ឲ្យមានកា រប្រឈមមុខដាក់ គ្នាផ្នែកយោធាជា មួយនិងតួកគីផងដែរ។

ចំណែកសភារបស់ អ៊ីរ៉ាក់ក៏បានបោះ ឆ្នោតកាលពីថ្ងៃអង្គារ ដោយគាំទ្រចំពោះ អត្ថបទមួយដែលថ្ កោលទោសចំពោះ ការសម្រេច ចិត្តរបស់សភាតួកគីទៀតផង។

រីឯរដ្ឋាភិបាលតួកគី បានលើក ឡើងថាខ្លួនបានដាក់ ពង្រាយកងទ័ពនៅមូល ដ្ឋានមួយក្នុងតំបន់ ភាគខាងជើងរបស់ អ៊ីរ៉ាក់កាលពីឆ្នាំ ទៅជាផ្នែកមួយនៃបេសកកម្មអន្តរជាតិ ដើម្បីហ្វឹកហ្វឺន និងបំពាក់ សម្ភារៈសឹកដល់ កងកម្លាំងអ៊ីរ៉ាក់ដើម្បី ប្រយុទ្ធប្រឆាំង និងពួករដ្ឋអ៊ីស្លាម ដែលគ្រប់ គ្រងដែនដី យ៉ាងធំនៃតំបន់ព្រំដែនភាគ ខាងត្បូងជុំវិញក្រុង មូស៊ុលនិងប្រទេស ក្បែរខាងនោះគឺស៊ីរីតែប៉ុណ្ណោះ។

ដោយឡែករដ្ឋាភិបាល អ៊ីរ៉ាក់វិញបាន ឲ្យដឹងថាខ្លួនបាន ដែលបានអញ្ជីញ កងកម្លាំនិងកងទ័ព របស់តួកគីឲ្យមក កាន់កាប់ទីនោះឡើយ។

 

RELATED ARTICLES