Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិក្មួយប្រុស របស់​ប្រធាន UN ត្រូវតុលាការ ផាកពិន័យជិត៦០ម៉ឺនដុល្លារ

ក្មួយប្រុស របស់​ប្រធាន UN ត្រូវតុលាការ ផាកពិន័យជិត៦០ម៉ឺនដុល្លារ

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារព័ត៌មាន យ៉ុងហាប់របស់ កូរ៉េខាងត្បូង បានរាយការណ៍ ថាតុលាការក្នុង ស្រុកបានបង្គប់ ឲ្យក្មួយប្រុស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បង់ប្រាក់ ពិន័យចំនួន៥៩ម៉ឺន ដុល្លារក្នុងការឆបោក ក្រុមហ៊ុនសាងសង់ មួយរបស់ កូរ៉េខាងត្បូង។

តុលាការខណ្ឌនៃភាគ ខាងជើងក្រុង រដ្ឋធានីសេអ៊ូល បានសម្រេចកាត់ទោសលើលោក បាន ចូហ៊ុន ដែលជា កូនប្រុសរបស់ លោក បាន គីសាំង ជាប្អូនប្រុសរបស់ លោកបាន គី មូន ក្នុងបទចោទប្រកាន់ ក្លែងបន្លំឯកសារ ជាច្រើនដែលតាម ដែលគេដឹងមក ថាជាការរត់ឯកសារ លឿន តាមបំណង របស់រដ្ឋាភិបាលកាតា ក្នុងការទិញ អគារខ្ពស់ៗ ច្រើនជាន់ ដែលជា កម្មសិទ្ធិរបស់ ក្រុមហ៊ុន Keangnam Enterprises Inc។

យោងតាមប្រភពពី អ្នកច្បាប់ដែល សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា លោក បាន ចូហ៊ុន ជាអ្នកប្រតិបត្តិ ម្នាក់របស់ក្រុមហ៊ុន វិនិយោគផ្នែក អចលនទ្រព្យរបស់សហ រដ្ឋអាមេរិកមួយ នៅគ្រានោះ ត្រូវបានចោទ ប្រកាន់ពីការ ទទួលលុយពី ក្រុមហ៊ុន Keangnam Enterprises កាលពីឆ្នាំ២០១៤ ក្នុងការជួញដូរការត្រៀមលក់ អគារខ្ពស់ៗ(លក់ខុនដូរមុនគម្រោងសង់) ក្នុងប្រទេស វៀតណាមទៅឲ្យ រដ្ឋាភិបាលកាតា។

តាមដែលគេដឹងមកថានៅ ក្នុងនីតិវិធីនៃការ ទិញលក់នោះលោក បានប្រាប់ទៅ ក្រុមហ៊ុន Keangnam ថាលោក អាចប្រើ ប្រាស់ឥទ្ធិពលរបស់ឪពុកមារបស់លោក ដើម្បីទាក់ទងដោយ ផ្ទាល់ទៅនិងស្តេចកាតា។

 

 

 

 

 

 

RELATED ARTICLES