ហ្វីលីពីន៖ ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte បានថ្លែងកាល ពីថ្ងៃអង្គារថាលោក នឹងកាត់ផ្តាច់ ចំណងទំនាក់ ទំនងជាមួយនិង សហរដ្ឋ អាមេរិក ដោយយថាហេតុ។
លោក Duterte បានវាយ ប្រហារជាថ្មីម្តងទៀត លោកសហរដ្ឋអាមេរិក និងប្រធានាធិបតី របស់ប្រទេសនេះ ក៏ដូចជាសហគម អឺរ៉ុប និងអង្គការសហប្រជាជាតិចំពោះ ការប្រើប្រាស់សិទ្ធិ មនុស្សដើម្បី ធ្វើការរិះគន់លើយុទ្ធនាការ របស់លោកក្នុងការ ទប់ទល់នឹងពួកជួញដូរគ្រឿង ញៀនខុសច្បាប់ដែលគំរាម កំហែងក្នុង ប្រទេសហ្វីលីពីន។
លោកបានបន្ថែមថា ខ្ញុំពិតជារំភើបចិត្តខ្លាំង ណាស់ដោយសារ តែអាមេរិក ពិតជាខកចិត្ត ចំពោះយើង។ ខ្ញុំនឹងកែសម្រួល ឡើងវិញនូវគោ លនយោបាយ ការបរទេសរបស់ខ្ញុំ។
លោកបានឲ្យ ដឹងទៀតថាជាយ ថាហេតុ ខ្ញុំអាចនឹងពិចារណា អំពីពេលវេលា របស់ខ្ញុំក្នុងការកាត់ផ្តាច់ ទំនាក់ទំនងជា មួយនិងអាមេរិក។ ខ្ញុំនឹងងាកទៅ រករុស្ស៊ីនិងចិន ជាជាងសហ រដ្ឋអាមេរិក។
មួយវិញទៀតលោក Duterte បានប្តេជ្ញា បន្តធ្វើសង្គ្រាម ប្រឆាំងនិងពួករត់ ពន្ធគ្រឿងញៀនក្នុង រវាងមនុស្សលាក់ ពុតក្នុងជួរ សហរដ្ឋអាមេរិក សហគមអឺរ៉ុបនិងអង្គការសហប្រជាជាតិ។
ខ្ញុំនឹងមិនបញ្ឈប់ ឡើង ថ្វីបើមានការលាក់ពុតរបស់ សហគមអឺរ៉ុបនិង អាមេរិកឬលោក អូបាម៉ាយ៉ាងណាក្តី។ ពួកគេហាក់ដូច ជាធ្វើមិនយល់។ លោកបានថ្លែងទៀតថា លោកមិនមាន គម្រោងបញ្ឈប់ការពោល ពាក្យ វ៉ូងវ៉ាង ប្រឆាំង និងការរិះគន់នោះ ឡើយ។ ជាថ្មីម្តងទៀតលោក Duterte បានសុំអភ័យទោសដល់ សហគមជនជាតិ ជិហ្វី ខ្ញុំមិនមែនជា មនុស្សម្នាក់ស្ថិតក្នុង ចំណោមសមា ជិកនៃអ្នកជាតិសាសនិយម របស់សាធារ ណ រដ្ឋនេះឡើយ។
ទោះជាយ៉ាងណាកាល ពីថ្ងៃអាទិត្យសប្តាហ៍ មុនលោក Duterte បានសុំទោស ដល់សហគម ជនជាតិជិហ្វីដែល ត្រូវបានគេ ប្រមាថជា ទម្ងន់តាម រយៈការពន្យល់បកស្រាយ របស់លោក បានទាញ យកអំណះ អំណាងពីលោក អាឌុល ហ៊ីត្លែ ដែលជាអ្នក បញ្ជាឲ្យសម្លាប់ បង្ហូរឈាមលើ ជនជាតិជិហ្វី។