ព័ត៌មានទាន់ហេតុការណ៍បំផុត
UN៖ ក្រុមប្រឹក្សាសន្តិសុខ បានសម្រេចជា ឯកច្ឆ័ន្ចកាល ពីថ្ងៃពុធម្សិលមិញ នេះដែលយល់ ស្របថាអតីត នាយករដ្ឋមន្ត្រីព័រ ទុយហ្គាល់ លោក Antonio Guterres គួរតែកាន់ តំណែងជាអគ្គលេខា ធិការរបស់អង្គការ សហប្រជាជាតិអាណត្តិថ្មីនេះ។
ឯកអគ្គរដ្ឋទូតអង្គការ សហប្រជាជាតិ របស់រុស្ស៊ីលោក Vitaly Churkin បានធ្វើការប្រកាស ប្រាប់អ្នកសារព័ត៌មាន ដែលមានអម ដោយឯកអគ្គរដ្ឋទូតក្រុមប្រឹក្សាសន្តិសុខ ១៤រូបផ្សេងទៀត បន្ទាប់ពីពួកគេ បានប្រារព្ធការ បោះឆ្នោតក្រៅផ្លូវការ លើកទី៦មួយ ដែលមានបេក្ខជន ១០រូបដែល ឈរឈ្មោះឲ្យគេបោះឆ្នោត។
លោក Churkin បានប្រកាសថា ក្រុមប្រឹក្សានេះ នឹងប្រារព្ធការ បោះឆ្នោតផ្លូវការ មួយនៅព្រឹកថ្ងៃ ព្រហស្បត្តិ៍នេះ ដើម្បីឧទ្ទិសនាម លោក Guterres ជូនដល់សភាអង្គការ សហប្រជាជាតិ ដែលមានសមាជិក ១៩៣រូប ដែលត្រូវតែអនុម័ត នូវអ្នកស្នង តំណែងលោក បាន គីមូន ដែលបាន បញ្ចប់អាណត្តិទី២រយៈពេល៥ឆ្នាំ នៅថ្ងៃទី៣១ធ្នូ ខាងមុខនេះ។
តាមទម្លាប់តំណែង អគ្គលេខាធិការអង្គការ សហប្រជាជាតិត្រូវ បានឆ្លាស់គ្នាកាន់ ក្នុងចំណោម ប្រជាជាតិក្នុងតំបន់។ អាស៊ី អាហ្វ្រិក អាមេរិកឡាទីននិងអឺរ៉ុបសុទ្ធសឹង តែអាចកាន់ តំណែងបានគ្រប់គ្នា។ ប្រជាជាតិអឺរ៉ុប ខាងកើតរួមមាន រុស្ស៊ី បានជជែក ថាពួកគេមិន ធ្លាប់បានកាន់ តំណែងនេះឡើយហើយវាគឺដល់ពេលឬជុំរបស់ខ្លួនគ្រប់គ្រងម្តងហើយ។
ចំពោះកៅអីនេះ ក៏មិនធ្លាប់មាន ស្ត្រីជាអ្នកកាន់កាប់ ដែរ ខណៈដែលមាន ប្រជាជាតិជាង៥០ បានធ្វើយុទ្ធនាការ ឬឃោសនា ជ្រើសរើសស្រ្តីជា លើកដំបូងឲ្យកាន់ តំណែងជា ប្រធានយូអិន។
ប៉ុន្តែលោក Guterres ដែលធ្វើជាគណៈ កម្មការជាន់ខ្ពស់ ទទួលបន្ទុកជន ភៀសខ្លួនរបស់ អង្គការសហ ប្រជាជាតិរហូត ដល់ខែធ្នូ ស្ថិតនៅក្នុង ចំណាត់ថ្នាក់ខ្ពស់ផុតលេខក្នុង ការបោះ ឆ្នោត៦លើក ថ្វីបើលោកជា អ្នកមកពីអឺរ៉ុបខាង កើតយ៉ាងណាក្តី។
សម្រាប់ការបោះ ឆ្នោតលើកទី១ នៃឆ្នាំនេះ សមាជិកសភា របស់អង្គការសហ ប្រជាជាតិបាន បើកសម័យប្រជុំ ចោទជាសំណួរ និងឆ្លើយឆ្លង រយៈពេលពីរម៉ោងជាមួយនិងបេក្ខជន ទាំង១៣រូប ដែលបានចូលរួម ប្រកួតប្រជែង ដណ្តើមយកកៅអី ប្រធាន UN ហើយនៅ ក្នុងក្រសែភ្នែករបស់អ្នក ការទូតជាច្រើនលោក Guterres ធ្វើបានល្អប្រសើរ ជាងគេបំផុត។
ចំណែកក្នុង ការបោះឆ្នោត លើកទី៦ដែល ប្រព្រឹត្តទៅកាលពី ព្រឹកថ្ងៃពុធម្សិលមិញ នេះគឺជាលើកដំបូង ហើយដែលមាន ការប្រើប្រាស់ សន្លឹកឆ្នោតពណ៌ក្នុងការសម្គាល់ នៃការបោះ ឆ្នោតរបស់ សមាជិកក្រុម ប្រឹក្សាសន្តិ សុខដែលជា អ្នកប្រើសិទ្ធិវេតូ រួមមាន សហរដ្ឋអាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស និងបារាំង។ ក្រុមអ្នកការទូតបាន ឲ្យដឹងថាក្នុងការ បោះឆ្នោតនោះ លោក Guterres ទទួល បានសន្លឹក ឆ្នោតពេញចិត្ត ចំនួន១៣គ្មានសន្លឹកឆ្នោតមិនពេញចិត្ត ឡើយហើយ សន្លឹកឆ្នោត២គឺគ្មាន យោបល់។
គួររំលឹកថាកាលពីថ្ងៃទី ១០កញ្ញា គេហទំព័រកាសែតនគរធំ បានប្រែសម្រួលនិងចេញផ្សាយ អំពីជុំវិញ ព័ត៌មានដំណឹងបែកធ្លាយថាលោក Antonio Guterres បានជាប់ឆ្នោតជា ជម្រើសទី១ ក្នុងតំណែងអគ្គលេខាធិការ អង្គការសហប្រជាជាតិ។