Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ នៅ​អាមេរិក​កើន ឡើង​ឆ្នាំនេះ

អ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ នៅ​អាមេរិក​កើន ឡើង​ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍បំផុត

អាមេរិក៖ មន្ត្រីសហព័ន្ធបាន ឲ្យដឹងកាលពី ថ្ងៃពុធថាចំនួនអ្នក ស្លាប់ដោយសារគ្រោះ ថ្នាក់ចរាចរណ៍ នៅសហរដ្ឋអាមេរិក បានកើតឡើងប្រមាណជា១០,៤%ក្នុងឆមាសទី១ឆ្នាំ២០១៦នេះ ហើយតួលេខបន្ត និន្នាការកើនឡើង ដដែលដែល ចាប់ផ្តើមឡើង កាលពីចុងឆ្នាំ២០១៤ ស្របពេលដែលការរើបឡើង វិញនៃសេដ្ឋកិច្ច មានសន្ទុះខ្លាំង។

ក្រសួងដឹកជញ្ជូន បានចេញរបាយ ការណ៍វាយតម្លៃជា បឋមនៅក្នុង សន្និសិទមួយ ស្របពេលដែល បណ្តាទីភ្នាក់ងាររ ដ្ឋាភិបាលដែល ពាក់ព័ន្ធ ក្រុមប្រឹក្សាសុវត្ថិភាព ជាតិនិង ក្រុមការងារសុវត្ថិភាព ដទៃទៀត បានប្រកាស ពីទិសដៅនៃ មហិច្ឆិតាលុប បំបាត់ចោលនូវ អត្រាអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៣០ឆ្នាំក្រោយ។

លោក Mark Rosekind ប្រធានរដ្ឋបាល សុវត្ថិភាព ចរាចរណ៍ផ្លូវគោកជាតិ បានថ្លែងថាយើងមាន វិបត្តិដែលត្រូវដោះ ស្រាយបន្ទាន់ នៅលើដៃរបស់យើង ហើយយើងក៏មានវិវាទ រយៈពេលយូរ អង្វែងទៀតផង។

ការកើនឡើងយ៉ាងខ្លាំងនៃ ចំនួនអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំនេះគឺតាមរយៈ កំណើន៧,២%កាលពីឆ្នាំទៅ ដែលមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៥.០៩២នាក់។

ចំណែកក្នុង អំឡុងឆមាស ដំបូងនៃឆ្នាំនេះ សហរដ្ឋអាមេរិក មានអ្នក ស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍ចំនួន ១៧.៧៧៥នាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែល មានតែ១៦.១០០នាក់។

ដោយឡែករដ្ឋបាល ចរាចរណ៍សហព័ន្ធបាន ឲ្យដឹងនៅសប្តាហ៍ នេះថាការ ប្រសើរឡើង នៃសេដ្ឋកិច្ចមានន័យ ថាប្រជាជនកំពុង ធ្វើសកម្មភាព បើកបរកាន់តែ ច្រើននៅ លើដងផ្លូវ សហរដ្ឋអាមេរិក ជាងអ្វី ដែលធ្លាប់មាន កាលពីពេលមុន។ ក្នុងឆមាសទី១ ឆ្នាំ២០១៦នេះអ្នកបើកបរ របស់ សហរដ្ឋអាមេរិក ត្រូវបានគេចុះ បញ្ជីថាបើកបាន ១,៥៨ទ្រីលានម៉ាយ នៅលើដងផ្លូវ ច្រើនជាង មុន៣,៣%ធៀបនឹងអំឡុងពេល ដូចគ្នាកាលពីឆ្នាំទៅ។

2

 

 

RELATED ARTICLES