កេនយ៉ា៖ យ៉ាងហោចណាស់ មានមនុស្ស៦នាក់ ត្រូវបានសម្លាប់ និងម្នាក់ទៀតរង របួសធ្ងន់នៅព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីពួក សកម្មប្រយុទ្ធដែលគេ សង្ស័យថាជាក្រុម អាល់សាបាប់ បានវាយ ប្រហារលើ លំនៅឋានមួយ ក្នុងទីក្រុង Mandera របស់ កេនយ៉ាដែល មានទីតាំងស្ថិត នៅបណ្តោយព្រំដែនជាប់ជា មួយសូម៉ាលី។
គណៈកម្មការ ក្រុង Mandera លោក Fredrick Shisia ថ្លែងថាយើង សូមអះអាង បន្ថែមថាមាន មនុស្ស៦នាក់ ត្រូវបានសម្លាប់ និង១៣នាក់ទៀតរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ ក្នុងហេតុការប៉ះ ទង្គិចគ្នានោះ ពួកសកម្ម ប្រយុទ្ធបាន ប្រើប្រាស់ គ្រាប់បែក ដៃដើម្បី កំទេច ទ្វារចូលមុន និងបាញ់ប្រហារមកលើអ្នកទាំង នោះដែល បាននិងកំពុង ដេកលង់ លក់នៅទីនោះ ហើយក្រោយមកបាន រត់គេចខ្លួនចេញពី កន្លែងកើតហេតុតែម្តង។
លោក Shisia បានថ្លែង ថាពួក សកម្មប្រយុទ្ធ ទាំងនោះបាន វាយប្រហារ កន្លែង បំពេញ ការងារ សាធារណៈ Bulla នៅវេលា ម៉ោង២ព្រឹក (ម៉ោងក្នុងស្រុក) និងបានបាញ់រះលើទីស្នាក់ អាស្រ័យរបស់ ប្រជាពលរដ្ឋតាម អំពើចិត្តទៀតផង។ ក្រោយមក ពួកខ្មាន់កាំភ្លើង ទាំងនោះបាន គុបគ្រាប់បែក ដៃផ្សេងទៀតដើម្បីកំទេច អគារលំ នៅឋានមួយខ្នងដែល ស្ថិតនៅ ក្បែរដីឡូ លំនៅឋានមួយកន្លែង ជាការ តបតប៉ូលិស បម្រុងមួយ ក្រុមបានវាយបក តទល់នឹងក្រុមនោះ។
លោកបានឲ្យដឹងទៀត ថាប៉ូលិសបានចាប់ ផ្តើមធ្វើការស៊ើប អង្កេតមួយក្នុង ឧប្បត្តិហេតុថ្មីនេះ ដែលបានបញ្ឆេះ ភាពតានតឹង ក្នុងតំបន់។
ចំណែកចៅ ហ្វាយក្រុង Mandera លោក Ali Roba បានកត់ សម្គាល់ថាការ វាយប្រហារ នេះបាន កើតឡើង បន្ទាប់ពី ក្នុងតំបន់នោះ មានស្ថានការណ៍ស្ងប់ស្ងាត់ក្នុង អំឡុងពេល ប៉ុន្មានខែមក នេះ ដែលជាលទ្ធ ផលនៃការបង្កើន ប្រតិបត្តិការរបស់ ប៉ូលិសកាន់ តែខ្លាំងឡើង។
គួរបញ្ជាក់ថាតំបន់ ភាគខាងជើង ប្រទេសកេនយ៉ាបាន កើតមាននូវការ បោកគ្រាប់បែក ដៃនិងវាយ ប្រហារដោយ កាំភ្លើងយ៉ាង ខ្លាំងក្លាក្នុងរ យៈពេល៤ឆ្នាំ មកនេះចាប់តាំង ពីកេនយ៉ា បានបញ្ជូន កងទ័ពទៅ កាន់សូម៉ាលី ដើម្បីវាយកំទេច ពួកអាល់សាបាប់។