Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិមីយ៉ាន់ម៉ារ កាត់ទោសអ្នកទេសចរ ហូឡង់ដាក់គុក​៣ខែ ​បទប្រមាថសាសនា

មីយ៉ាន់ម៉ារ កាត់ទោសអ្នកទេសចរ ហូឡង់ដាក់គុក​៣ខែ ​បទប្រមាថសាសនា

ព័ត៌មានទាន់ហេតុការណ៍បំផុត

មីយ៉ាន់ម៉ារ៖ តុលាការមីយ៉ាន់ម៉ារ កាលពីថ្ងៃព្រហស្បត្តិ៍នេះ បានកាត់ទោស អ្នកទេសចរ ជនជាតិហូឡង់ម្នាក់ដាក់ ពន្ធនាគារ៣ខែ ដោយសារទង្វើប្រមាថសាសនា របស់ជនបរទេសរូបនេះ ពោលគឺគាត់បានដកដុយអំភ្លី ឬឧបករណ៍បំពង សំឡេងដែលធ្វើ ឲ្យរអាក់រអួល ដល់ការផ្សាយធម្មទេសនានៃ ពុទ្ធសាសនារហូត ដល់រំលងអាធ្រាត្រ។

ជនជាតិហូឡង់រូប នោះមានឈ្មោះ Klass Haytema អាយុ៣០ឆ្នាំ ត្រូវបានចាប់ខ្លួន ពីរសប្តាហ៍មក ហើយបន្ទាប់ពី លោកបាន ដកដុយឧបករណ៍ចាក់ផ្សាយធម្មទេស សាសនានៅ ក្បែរសណ្ឋាគារ ដែលជននេះ ស្នាក់នៅស្ថិត ក្នុងតំបន់ ភាគខាងជើង ក្រុងម៉ង់ដាឡៃ ដែលធ្វើឲ្យ កើតមាន នូវការរអ៊ូរទាំអំពីសំឡេងពី មហាជន។ ការប្រមាថមើលងាយ លើសាសនាគឺជា ទង្វើមួយដ៏ធ្ងន់ធ្ងរ បំផុតព្រោះពុទ្ធសាស នាជាសា សនាដែលសា ធារណជនភាគច្រើននៅមីយ៉ាន់ម៉ារ គោរពបំផុត។

តាមផ្លូវច្បាប់ចៅក្រម មួយរូបបានលើក ឡើងកាលពីថ្ងៃ ព្រហស្បត្តិ៍ថាលោក Haytema គឺពិតជាមាន កំហុសពីបទ ប្រមាថសាសនា ប្រាកដមែន ហើយលោកត្រូវបាន តុលាការ កាត់ទោសឲ្យ ជាប់ពន្ធនាគារចំនួន៣ខែ។

ជនជាតិហូឡង់ ដែលជាប់ចោទ បានទួញយំ ខណៈពេលតុលាការ អានសេចក្តីប្រកាស សាលក្រម ហើយក្នុងនោះ ក៏មានខ្លឹមសារ បង្គប់ឲ្យរូបគេបង់ប្រាក់ ពិន័យចំនួន៨០ដុល្លារ បន្ថែមពី លើទោស ជាប់ពន្ធនាគារ និងសម្រាប់បង់ ថ្លៃការផុត កំណត់ផ្នែក ទិដ្ឋាការរបស់ លោកដែល តម្រូវឲ្យអ្នកទេសចរ គោរពតាមតារាងពន្ធគយក្នុងស្រុក។

ទោះជាយ៉ាងណា សារព័ត៌មានក្នុងស្រុក បានឲ្យដឹងលោក Haytema បានសុំទោស ក្នុងអំឡុងពេលនៃ ការស្តាប់សាលក្រម ផងដែរ លោកមិនបានគិតថាអ្វីដែល លោកបាន និងកំពុង ធ្វើវាបែបនេះឡើយ គឺលោកធ្វើវាគ្រាន់តែ ចង់គេងលក់តែប៉ុណ្ណោះ។

8

7

 

 

 

 

 

 

 

 

RELATED ARTICLES