ព័ត៌មានទាន់ហេតុការណ៍បំផុត
អាមេរិក៖ មន្ត្រីមន្ទីរបង់ តេហ្គូនបានឲ្យដឹង ថាកងទ័ពអាហ្វហ្គានីស្ថាន ចំនួន៤៤នាក់ដែល ធ្វើដំណើរទៅ កាន់សហរដ្ឋអាមេរិក ដើម្បីហ្វឹក ហាត់ជំនាញយោធាបាននិង កំពុងបាត់ ខ្លួនក្នុងអំឡុង ពេលតិចជាងពីរឆ្នាំ មកនេះ ដែលគេសន្មត់ ថាពួកគេព្យាយាម រស់នៅនិង ធ្វើការខុសច្បាប់ នៅអាមេរិក។
ទោះជាយ៉ាងណា បរិមាណនៃអ្នក បាត់ខ្លួននេះ គឺជាកម្រិតតិចតួច ប៉ុណ្ណោះ ខណៈកងទ័ពអាហ្វហ្គានី ស្ថាន២.២០០នាក់បាន ទទួលការ ហ្វឹកហាត់ផ្នែកយោធាក្នុង សហរដ្ឋអាមេរិក ចាប់តាំង ពីឆ្នាំ២០០៧។ ចំពោះឧប្បត្តិហេតុ នេះត្រូវបានគេលើក ជាសំណួរអំពី ផ្នែកសន្តិសុខ និងនីតិវិធី ផ្សេងៗចំពោះកម្មវិធី បញ្ជូនទាហាន ទៅហ្វឹកហ្វឺន នៅអាមេរិកតែម្តង។
មួយវិញទៀតករណី នេះក៏កំពុងតែធ្វើ ឲ្យស្មុគស្មាញដល់រដ្ឋបាល របស់លោក ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា ដែល បានចំណាយ រាប់ប៊ីលានដុល្លារក្នុងការបង្វឹកដល់កងទ័ព អាហ្វហ្គានីស្ថាន ស្រប ពេលដែល រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន ស្វែងរកការ រំដោះខ្លួនឯងពីការ ចំណាយក្នុងសង្គ្រាម ត្រជាក់រយៈពេល១៥ឆ្នាំ។
ការបង្ហើបឲ្យដឹងពី ករណីនេះគួរ តែអាចជំរុញ ឲ្យមានការរិះគន់ ពីសំណាក់អ្នកគាំទ្រ បេក្ខជនប្រធានា ធិបតីមកពី បក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ រដ្ឋបាលលោក អូបាម៉ា ពីការប្រព្រឹត្តកំហុស ឆ្គងក្នុងការធ្វើអន្តោ ប្រវេសន៍ដោយត្រឹម ត្រូវពីសំណាក់ បណ្តាប្រជាជាតិដែលសម្បូរ ដោយជនមូស្លីម ហើយលោក ត្រាំថែមទាំង បានប្តេជ្ញាថា ប្រកាន់ជំហររឹត បន្តឹងជានេះ ប្រសិនជាលោក ឈ្នះឆ្នោត។
ទោះជាយ៉ាង ណាអ្នកនាំពាក្យមន្ទីរបង់ តេហ្គូនលោក Adam Stump បានប្រាប់ សារព័ត៌មាន Reuters ថាគិត ចាប់តាំងពី ខែកញ្ញាមកមានកងទ័ព អាហ្វហ្គានីស្ថាន ៨នាក់បាន ចាកចេញពី មូលដ្ឋានយោធា ដោយពុំមានការ អនុញ្ញាតឡើយ ។ ចំណែក គិតចាប់តាំងពី ខែមករាឆ្នាំ២០១៥ មានកងទ័ព អាហ្វហ្គានី ស្ថានចំនួន ៤៤នាក់បានបាត់ខ្លួន។
ទាហានអាមេរិកនិងអាហ្វហ្គានីស្ថានក្នុងពេលហ្វឹកហាត់កន្លងមក