ព័ត៌មានទាន់ហេតុការណ៍បំផុត
រុស្សុី៖ រដ្ឋមន្ត្រីការ ពារជាតិរុស្ស៊ីលោក Sergei Shoigu បានថ្លែងកាលពីថ្ងៃ ព្រហស្បត្តិ៍ថារុស្ស៊ី នឹងប្រើប្រាស់បទពិ សោធន៍នៃប្រតិបត្តិ ការយោធា របស់ខ្លួនក្នុងប្រទេសស៊ីរីដើម្បី អភិវឌ្ឍន៍សព្វាវុធថ្មី។
លោក Shoigu បានថ្លែង នៅក្នុងសន្និសិទ មួយស្តីពីទំនើបកម្ម នៃសព្វាវុធថា ស្របពេលដែល សហគ្រាសឧស្សាហ កម្មយោធា កំពុងបង្កើត នូវសព្វាវុធទំនើបៗ រុស្ស៊ីនឹងដាក់បញ្ចូលនូវសេវា នេះក្នុងពេល ដ៏ខ្លីខាងមុខ ម្យ៉ាងវាគឺជា រឿងសំខាន់ ក្នុងការ ទទួលយក បទពិសោធន៍ នៅស៊ីរីក្នុងការ ស្រាវជ្រាវនិងអភិវឌ្ឍន៍អាវុធថ្មី។
កងទ័ពជើងអាកាសរុស្ស៊ី បានចាប់ផ្តើម វាយប្រហារដោយ យន្តហោះចម្បាំង ប្រឆាំងនិងក្រុម ភេរវកម្មក្នុង ប្រទេសស៊ីរីពីថ្ងៃទី៣០កញ្ញាឆ្នាំ២០១៥ ។ យុទ្ធនាការនេះត្រូវ បានចូលរួ មនៅពេល ក្រោយដោយ កងទ័ពជើងទឹក របស់ប្រទេសនេះ។
ក្រសួងបានថ្លែងថា អាវុធទំនើបៗជាច្រើន របស់រុស្ស៊ីត្រូវបាន ធ្វើតេស្តក្នុងលក្ខ ខណ្ឌលំបាកៗ នៅក្នុងសមុទ្រ ខ្សាច់និងបាន បង្ហាញពីភាពគួរឲ្យជឿជាក់បាន និងមានប្រសិទ្ធភាព ខ្ពស់ទៀតផង។
លោករដ្ឋមន្ត្រី ថែមទាំងបាន បញ្ជាក់បន្ថែមថាកង ទ័ពជើង អាកាសរបស់ រុស្ស៊ីបានបង្កើន ការអនុវត្តដក ពិសោធន៍នូវ ការបាញ់អាវុធ នាំផ្លូវមីស៊ីលជាក់លាក់ក្នុងរយៈចម្ងាយ ឆ្ងាយដែល បាញ់ចេញពីនាវា ចម្បាំងក៏ដូច ជានាវាមុជទឹក ក្នុងសមុទ្រ Caspian និងមេឌីទែរ៉ាណេ ផងដែរ។
ទោះជាយ៉ាងណា លោក Sergei Shoigu បានបន្តថា ក្នុងប្រទេសស៊ីរី រុស្ស៊ីបានប្រើ ប្រាស់មីស៊ីលបាញ់ ពីលើអាកាសមក លើផ្ទៃដី ប្រភេទ Kh-101 ដែលមានរយៈចម្ងាយ ប្រមាណជា ៤.៥០០គីឡូម៉ែត្រជាលើក ដំបូងក្នុងស្ថាន ការណ៍ប្រយុទ្ធពិតៗ។
យន្តហោះផ្ទុកមីសុីលប្រភេទ Kh-101