ព័ត៌មានទាន់ហេតុការណ៍បំផុត
រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេសុី
ម៉ាឡេស៊ី៖ មន្ត្រីម៉ាឡេស៊ី បានឲ្យដឹងនៅ ថ្ងៃសុក្រនេះថាបំណែក យន្តហោះមួយ ត្រូវបានគេរក ឃើញក្នុងប្រទេស ម៉ូរីសដែល ជារបស់ យន្តហោះបាត់ដានពីប្រព័ន្ធរ៉ាដា នៃជើងហោះ ហើរម៉ាឡេស៊ី MH370 ។
រដ្ឋមន្ត្រីដឹកជញ្ជូន ម៉ាឡេស៊ីលោក Liow Tiong Lai បានឲ្យដឹងថា បន្ទាប់ពីការត្រួត ពិនិត្យលើស មាសធាតុ នៃបំណែក ដែលគេរក ឃើញនោះ ក្រុមអ្នកជំនាញមកពី ការិយាល័យ សុវត្ថិភាព ដឹកជញ្ជូន អូស្ត្រាលីបាន សន្និដ្ឋានថា កំទេចនេះ ជារបស់យន្តហោះ ម៉ូដែល Boeing 777 ដែលបាត់ដានពី ប្រព័ន្ធរ៉ាដានា ពេលកន្លងមក។
វាគឺជាបំណែកមួយ ផ្សេងទៀតដែល គេបានអះអាង ថាមានប្រភព មកពីយន្តហោះ ដែលបាត់ដាន ខាងលើ ដែល មុននេះគេ បានរកឃើញបំណែក យន្តហោះ នៅកោះ La Reunion កាលពីឆ្នាំ ទៅនិងនៅ ទុយនេស៊ី កាលបីខែ កញ្ញាកន្លង ទៅថ្មីៗនេះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់នៅ ក្នុងសេចក្តីថ្លែង ការណ៍មួយថា យោងតាម ផ្នែកនៃលេខ ដែលគេបាន រកឃើញនៅលើ បំណែកយន្តហោះ នោះ បំណែកនេះត្រូវបានគេ ពិសោធន៍ឃើញ ថាជាជ្រុង មួយនៃផ្នែក កន្ទុយរបស់ យន្តហោះ Boeing 777 ។ ទន្ទឹមនិងនេះ ក្រុមហ៊ុន ដែលផ្គត់ផ្គង់ ត្រង់ចំណុច កន្ទុយនោះបានបញ្ជាក់ថា ក្រុមការងាររបស់ ខ្លួនបានបញ្ចូល លេខ៤០៤នៅត្រង់ចំណុច នោះដែលចុះបញ្ជីថា ជាយន្តហោះ MH370 ប្រាកដមែន។
គួរបញ្ជាក់ថា រដ្ឋាភិបាល ម៉ាឡេស៊ី អូស្ត្រាលី និងចិន បានប្រកាស កាលពីខែ កក្កដាថាការស្វែង រកយន្តហោះ MH370 នឹងត្រូវបានពន្យាពេល បណ្តោះអាសន្ន ប្រសិនជាពុំមាន ភស្តុតាងថ្មីលេច ឡើងក្នុងការស្រាវជ្រាវរក ក្នុងតំបន់១២ម៉ឺន គីឡូម៉ែត្រក្រឡា ក្នុងមហាសមុទ្រ ឥណ្ឌាភាគ ខាងត្បូងជាទីតាំង ដែលគេ បានសន្មត់ ជាទិសដៅ បញ្ចប់ការធ្វើ ដំណើររបស់ យន្តហោះនោះ។