Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិប៉ាគីស្ថាន អន់ចិត្តអាមេរិក គំរាមផ្តាច់ទំនាក់ទំនងងាក ចាប់ដៃចិន-រុស្ស៊ី

ប៉ាគីស្ថាន អន់ចិត្តអាមេរិក គំរាមផ្តាច់ទំនាក់ទំនងងាក ចាប់ដៃចិន-រុស្ស៊ី

ព័ត៌មានទាន់ហេតុការណ៍បំផុត

ប៉ាគីស្ថាន៖ រដ្ឋាភិបាល ប៉ាគីស្ថានបាន គំរាមផ្តាច់ចំណង ទំនាក់ទំនង ជាមួយនិង សហរដ្ឋអាមេរិក និងបង្កើនការរឹត ចំណងទំនាក់ ទំនងជា មួយរុស្ស៊ីនិងចិន ដោយចោទ ប្រកាន់អាមេរិក មិនយកចិត្ត ទុកចំពោះក្តី បារម្ភរបស់ខ្លួន។

នៅក្នុងការធ្វើ អត្ថាធិប្បាយស្តីពី ការអាក់អន់ ចិត្តចំពោះសហរដ្ឋអាមេរិក រដ្ឋាភិបាល ប៉ាគីស្ថាន បានគូសបញ្ជាក់ ថាសហរដ្ឋអាមេរិក ប្រជាជាតិមហាអំណាច ពិភព លោកមួយ ដែលចុះខ្សោយ អំណាចទន្ទឹម និងនេះហ្វីលីពីនបាន លើកឡើងថា អាមេរិកបាន ប្រព្រឹត្តកំហុសឆ្គងមក លើពួកគេទៀតផង។ អ្នកការទូតម្នាក់ របស់លោកនាយក រដ្ឋមន្ត្រីប៉ាគីស្ថាន បានព្រមានថា ប្រទេសរបស់ខ្លួន នឹងរឹតចំណង ទំនាក់ទំនង យ៉ាងកក់ក្តៅ ជាមួយនិង ចិននិងរុស្ស៊ី ប្រសិនជា សហរដ្ឋអាមេរិកធ្វើឲ្យ ខកចិត្តចំពោះការ សម្រេចចិត្តលើ តំណែងរបស់ខ្លួន ក្នុងការកើន ឡើងនូវ ជម្លោះកាន់ តែយ៉ាប់យឺនរវាង ប៉ាគីស្ថាននិងឥណ្ឌា ចំពោះវិវាទ នៅក្នុងតំបន់ Himalayan របស់កាស្មៀ។

ចំណែកបេសកជន ពិសេសរបស់ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រចាំតំបន់ កាស្មៀលោក Mushahid Hussain បានថ្លែងក្នុង កិច្ចពិភាក្សា មួយនៅក្រុមប្រឹក្សាអាត្លង់ទិក កាលពីថ្ងៃ៥តុលាថា សហរដ្ឋអាមេរិក ជាមហាអំណាច ពិភពលោកមិន យូរអង្វែងនោះឡើយ ហើយអាមេរិក ក៏មានការធ្លាក់ ចុះនូវអំណាចផងដែរ ។

ដោយឡែកចិនបាន ផ្តល់នូវសព្វាវុធដល់ ប៉ាគីស្ថានច្រើនជាង ប្រជាជាតិដទៃ នៅលើពិភព លោកហើយចិនថែម ទាំងបានសាង សង់រីអាក់ទែនុយ ក្លេអែរឲ្យ ប៉ាគីស្ថានទៀតផង ដែលទាំងនេះ ជាមរតកមួយ នៅក្នុងទំនាក់ទំនង ស៊ីជម្រៅរបស់ ប្រទេសទាំងពីរ (ចិន-ប៉ាគីស្ថាន)។

មួយវិញទៀត បច្ចុប្បន្នចិនជា អ្នកដើរតួនាទី សំខាន់មួយក្នុង តំបន់អាស៊ីខាងត្បូង ហើយរដ្ឋាភិបាល ក្រុងប៉េកាំង ជាផ្នែកមួយនៃ ដែលលោក បានកំណត់ថាជាមហា អំណាចធំ ជាងគេនៅ អាស៊ីខាងត្បូង។ រីឯរដ្ឋាភិបាល រុស្ស៊ីបាន បានយល់ ព្រមជាលើក ដំបូងក្នុងការ លក់អាវុធឲ្យ ប៉ាគីស្ថានហើយ សហរដ្ឋអាមេរិក គួរតែកត់សម្គាល់ ពីការប្រែប្រួល ក្នុងតំបន់នេះផងដែរ។ នៅគ្រានោះដែរ ឥណ្ឌាបាន បាននិងកំពុង ព្យាយាមរឹត ចំណងកិច្ចសហប្រតិបត្តិការ ផ្នែកយោធាស៊ីជម្រៅ ជាមួយនិងទាំង សហរដ្ឋអាមេរិក និងចិនថែមទៀត ផងស្របពេល ដែលមានការ ប៉ះទង្គិចគ្នាតាម បណ្តោយព្រំដែនដែលខណ្ឌចែករវាង ឥណ្ឌានិង ប៉ាគីស្ថានក្នុង តំបន់កាស្មៀ។

គួររំលឹកផង ដែរថាថ្មីៗនេះ រដ្ឋាភិបាលហ្វីលីពីន ដែលជាសម្ព័ន្ធមិត្ត ចាស់ខែឆ្នាំជាមួយ និងសហរដ្ឋអាមេរិក ក៏បានប្រកាស ក្តែងៗគំរាម ចែកផ្លូវគ្នាដើរជាមួយនិងអាមេរិក ដែរនិងបានបញ្ជាក់ ថាហ្វីលីពីន អាចរស់មិនបាច់ ត្រូវការជំនួយបាន។

RELATED ARTICLES