ព័ត៌មានទាន់ហេតុការណ៍បំផុត
រុស្សុី៖ រុស្ស៊ីបានផ្តល់ សច្ចាប័នលើ សិទ្ធិសញ្ញា មួយជាមួយ និងស៊ីរីកាលពី ថ្ងៃសុក្រដែលផ្តល់ ឲ្យរដ្ឋាភិបាល ក្រុងមូស្គូនូវការ ដាក់មូលដ្ឋាន ទ័ពអាកាសជាអចិន្ត្រៃយ៍ លើកដំបូង របស់ខ្លួនក្នុង តំបន់មជ្ឈិមបូព៌ា ដែលវាជា សញ្ញាមួយនៃ បំណង ប្រាថ្នារបស់ សេតវិមានគ្រីមលីន លើផែនការណ៍ ពង្រឹងខ្លួននៅបរទេស ស្រប ពេលដែល មន្ត្រីរដ្ឋាភិបាល រុស្ស៊ីបានសម្រេច ចិត្តជាថ្មីម្តងទៀត លើការតាំង មូលដ្ឋានទ័ពរបស់ ខ្លួនក្រៅពីប្រទេស នេះគឺនៅគុយបានិងវៀតណាម។
ការវិវឌ្ឍន៍នៃស្ថាន ការណ៍កាលពី ថ្ងៃសុក្រនេះ គឺជាសញ្ញាដ៏ទូលំ ទូលាយមួយ។ ជាមួយនិងការ ប្រយុទ្ធរបស់កង ទ័ពជើង អាកាសរុស្ស៊ីក្នុង ប្រទេសស៊ីរី រដ្ឋាភិបាលក្រុង មូស្គូបន្សល់ទុកនូវ អ្វី ដែលពុំមាន មន្ទិលសង្ស័យអំពីការ ប្រព្រឹត្តរបស់ខ្លួន ទៅលើរបប របស់លោក ប្រធានាធិបតី Bashar al-Assad ឡើយ។ ខណៈ ដែលទង្វើ នេះពុំមាន ការបង្ហាញឲ្យ ឃើញច្បាស់ ថាគុយបាឬ វៀតណាមនឹង បើកទ្វារចំហ ស្វាគមន៍ការវិល ត្រឡប់មកវិញនៃវត្តមានយោធារុស្ស៊ី។
ប៉ុន្តែវាប្រាកដ ណាស់ថាក្រុង មូស្គូកំពុងតែ សម្តែងនៅការ នាំមកនូវភាពរស់ រវើកនៃចក្ខុវិស័យ រុស្ស៊ីក្លាយ ជាមហាអំណាច យោធាពិភព លោករបស់លោកប្រធានាធិប តីវ្លាឌីមៀពូទីន នៅពេលដែល មានភាព តានតឹងរវាង ក្រុងមូស្គូនិង វ៉ាស៊ីនតោន ដែលមាន កម្រិតខ្ពស់ ចាប់តាំងពី សង្គ្រាមត្រជាក់។
រដ្ឋមន្ត្រីការ បរទេសអាមេរិ កលោក John Kerry បានអំពាវ នាវកាលពីថ្ងៃ សុក្រថារដ្ឋាភិបាល ស៊ីរីនិងរុស្ស៊ី នឹងប្រឈមមុខ និងការស៊ើប អង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ចំពោះការ វាយប្រហារ លើជន ស៊ីវិលក្នុង ប្រទេសស៊ីរី។ រដ្ឋាភិបាលក្រុង មូស្គូបានបដិ សេធការចោ ទប្រកាន់ថាការ វាយប្រហារពីដែនអាកាសរបស់ខ្លួន កំពុងតែដាក់ទិសដៅ លើជនស៊ីវិល ហើយថែមទាំង បានទទូចថា គោលបំណងរបស់ ខ្លួនក្នុងប្រទេស ស៊ីរីគឺដើម្បីជួយ ដល់លោក Assad ដើម្បីប្រយុទ្ធប្រឆាំងនិងអំពើភេរវកម្ម។ ជាងនេះទៅទៀតរុស្ស៊ីបាន ព្រមាន កាលពីថ្ងៃ ព្រហស្បត្តិ៍ថា អាវុធ ការពារដែន អាកាសរបស់ ខ្លួនក្នុងប្រទេសស៊ីរីនឹងត្រៀមខ្លួនរួច ជាស្រេចក្នុងការ វាយកំទេចស ហរដ្ឋអាមេរិកដែល វាយប្រហារមក លើកងទ័ពស៊ីរី។
ទោះជាយ៉ាង ណាជា មួយនិងវត្ត មានរបស់យោធារុស្ស៊ីក្នុង ប្រទេសស៊ីរីដែល ក្លាយជាផ្លូវការ ហើយនោះ រដ្ឋសភាបាន ស្នើមន្ត្រីជាន់ខ្ពស់ ក្រសួងការពារជាតិ អំពីការតាំ ងមូលដ្ឋានទ័ព រុស្ស៊ីក្នុងប្រទេស វៀតណាម និងគុយបា ដែលបានបិទបញ្ចប់ កាលពីដើមទ សវត្សរ៍ឆ្នាំ២០០០។