Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិលិចទូក នៅ​ឥណ្ឌូណេសុី បាត់ខ្លួន ក្មេងជំទង់ ៧នាក់

លិចទូក នៅ​ឥណ្ឌូណេសុី បាត់ខ្លួន ក្មេងជំទង់ ៧នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌូណេសុី៖ មន្ត្រីឲ្យដឹងថា យុវជន៧នាក់ បានបាត់ខ្លួននៅ ថ្ងៃសៅរ៍នេះខណៈ ពេលដែលទូក របស់ពួកគេបាន លិចចូលទន្លេ មួយក្នុងប្រទេសឥណ្ឌូណេស៊ី។

ថ្វីបើមានការ បើកប្រតិបតិ្តការ ជួយសង្គ្រោះទ្រង់ ទ្រាយធំមួយយ៉ាង ណាក្តី ក៏គេពុំទាន់ បានរកឃើញ អ្នកដែលបាត់ ខ្លួនទាំងនោះ នៅឡើយទេ។

ប្រភពបានថ្លែងថាមាន ទូកឈើមួយគ្រឿង ដែលបាននិង កំពុងដឹកសិស្ស សាលាជនជាតិ អ៊ីស្លាមចំនួន២៥នាក់ ឆ្លងទន្លេ Bengawan Solo លើកោះ Java នៅពេលទូកនោះ ជួបឧប្បត្តិ ហេតុលិច ចូលទន្លេកាលពី ព្រឹកថ្ងៃសុក្រ។មន្ត្រីឲ្យដឹងទៀតថាពួកគេបាន សង្ស័យថាទូកនោះ ផ្ទុកទម្ងន់លើសចំណុះទើបបណ្តាលឲ្យ ផ្អៀងលិចបែបនេះ។

មន្ត្រីគ្រប់គ្រង គ្រោះមហន្តរាយ ក្នុងស្រុកបានថ្លែងប្រាប់ AFP ថាទូកដែលដឹក សិស្សសាលាជួប គ្រោះថ្នាក់នោះ ធ្វើដំណើរជិត  ទៅដល់ខាង ទៅហើយគឺប្រមាណជា៧ ម៉ែត្រពីជ្រាំង ទន្លេប៉ុណ្ណោះ ប៉ុន្តែក្មេងៗជាច្រើន ប្រហែល ជាពួកគេស្លន់ ស្លោបាននាំ គ្នាមកផ្នែក ខាងមុខទូក ទើបធ្វើ ឲ្យទូកនោះ មិនមានលំនឹងឃ្លីង ឃ្លោងលិច តែម្តងទៅ។

តាមដែលគេដឹងមកថាអ្នក ដំណើរដែល បាត់ខ្លួនគឺមានអាយុ ចន្លោះពី ១២ឆ្នាំទៅ១៩ឆ្នាំ។ ហើយអ្នកដំណើរ ១៨នាក់ផ្សេង ទៀតបានរួច ផុតពីអាយុជីវិត។

ក្រុមអ្នកជួយ សង្គ្រោះត្រូវបាន ដាក់ពង្រាយដើម្បី ស្វែងរកនៅក្នុងទន្លេ នេះដោយប្រើ ប្រាស់ទូកជា ច្រើនគ្រឿង ក្នុងពេលដ៏ខ្លី បន្ទាប់ពី គ្រោះថ្នាក់ កើតឡើងប៉ុន្តែរកមិន ឃើញអ្នក បាត់ខ្លួននៅ  ឡើយទេរហូត មកដល់ពេលនេះ។ ក្រុមអ្នក ជួយសង្គ្រោះ បានលើក ឡើងថា ភ្លៀងនិងដែល ឡើងល្អក់ឬ ឡើងភក់បាននិងកំពុងរំខាន ដល់ការ ស្រាវជ្រាវរក។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីជា ប្រជាជាតិមួយដែល មានរបាយការណ៍ សុវត្ថិភាពនៃ បណ្តាញដឹក ជញ្ជូនផ្លូវទឹក កម្រិតខ្សោយ ហើយតែង តែមានអ្នក រងគ្រោះដោយ គ្រោះថ្នាក់ជិះទូក ទៀតផងដែរ ។ ជាក់ស្តែងកាល ពីខែមុនមាន ហេតុការផ្ទុះមីស៊ីនទូកដឹក អ្នកទេសចរ ទៅកាន់កោះបាលីដែលបណ្តាល ឲ្យស្លាប់ជនបរទេស ២នាក់និង របួស១៨នាក់ទៀតផង។

RELATED ARTICLES