ព័ត៌មានទាន់ហេតុការណ៍បំផុត
បារាំង៖ មន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកាលពី ថ្ងៃសុក្រថារដ្ឋាភិបាល គ្រោងនឹងវិនិយោគ ជាទឹកប្រាក់៤៧ លានដុល្លារ ដើម្បីជួយ ដល់បណ្តាល ប្រទេសក្នុងតំបន់ Sahel របស់អាហ្វ្រិកដើម្បី ត្រៀមប្រ ឈមមុខនឹងការ វាយប្រហារ របស់ក្រុម ជីហាតដែល ជាអ្នកសម្លាប់ មនុស្សជា ច្រើនក្នុងទីក្រុង ប៉ារីសកាលពីឆ្នាំ២០១៥។
Sahel ជាតំបន់ ដែលមានភាព ផុយស្រួយផ្នែក នយោបាយដែល សមុទ្រខ្សាច់ដាច់ ស្រយាលនិង មានក្រុមជីហាត តាំងនៅជា ច្រើនលើសលុប ហើយត្រូវបាន គេមើល ឃើញពីភាព ងាយនិងរ ងគ្រោះដោយ ការវាយ ប្រហារបន្ថែម ទៀតបន្ទាប់ ពីការកំណ ត់គោល ដៅវាយក្នុង តំបន់ Burkina Faso និងកូតឌីវ័រកាល ពីដើមឆ្នាំនេះ។
អ្នកនាំពាក្យក្រសួង មហាផ្ទៃ លោក Bernard Cazeneuve បានថ្លែងនៅ ក្នុងអំឡុងពេល ទស្សនកិច្ចរបស់ លោកនៅ Dakar កាលពីថ្ងៃ សុក្រថា នៅថ្ងៃអនាគត យើងនឹងហ្វឹក ហាត់គ្រប់ ប្រទេសទាំង អស់របស់ G5 Sahel និង សេនីហ្គាល់ជា មួយនិងទឹក ប្រាក់៤៧លាន ដុល្លារក្នុងនោះ មានទឹកប្រាក់២៦,៨៨លានដុល្លារ សម្រាប់ផ្គត់ ផ្គង់ផ្នែកបរិក្ខារ។
G5 Sahel គឺជាអង្គការសន្តិសុខ ក្នុងតំបន់មួយ ដែលបាន បង្កើតឡើងដោយ ប្រទេស ឆាត នីហ្សេរីយ៉ា Burkina Faso ម៉ាលី និងប្រទេស Mauritania ។
ចំណែកមន្ត្រី គ្រប់គ្រង កុប្បកម្មបារាំងថ្មីៗនេះ គឺស្ថិតនៅក្នុងប្រទេស សេនីហ្គាល់ ដើម្បីហ្វឹកហ្វឺន ដល់កងកម្លាំង ប៉ូលិសសេនីហ្គាល់ អស់រយៈ ពេលមួយខែមកហើយដើម្បី ត្រៀមប្រយុទ្ធ នឹងការវាយ ប្រហារក្នុង ទីក្រុងលើ ទិសដៅដែល មានភាពទន់ ខ្សោយផ្នែក យោធានេះ។
អតីតមហាអំណាច អាណានិគម បារាំងបានរក្សា ទុកវត្តមានយោធា របស់ខ្លួនក្នុង ប្រទេសសេនីហ្គាល់ ជាមួយនិង ទាហាន៣៥០នាក់។ ជាងនេះ ទៅទៀតកងកម្លាំង ប្រមាណជា ៣.៥០០នាក់ត្រូវ បានដាក់ ពង្រាយនៅ ប្រទេសឆាត Mauritania នីហ្សេរីយ៉ា ម៉ាលីនិង Burkina Faso ដើម្បីប្រមាញ់ ពួកជីហាត។
ទោះជាយ៉ាង ណាសម្ព័ន្ធមិត្តរបស់ សេនីហ្គាល់សហរដ្ឋអាមេរិក ក៏បានជំរុញ កិច្ចសហប្រតិបត្តិ ការយោធាជា មួយប្រទេស ទាំងនោះផង ដែរហើយឆ្នាំនេះភាគីទាំងពីរបាន ចុះហត្ថលេ ខាលើកិច្ច ព្រមព្រៀង មួយដើម្បី សម្រួល ដល់ការដាក់ ពង្រាយកងទ័ព អាមេរិកនៅទីនោះ ទៀតផង។