ព័ត៌មានទាន់ហេតុការណ៍បំផុត
អាហ្វហ្គានីស្ថាន៖ មន្ត្រីការពារជាតិ អាហ្វហ្គានីស្ថាន ដែលបានរៀប រាប់ពីគ្រោះថ្នាក់នេះ ថាឧទ្ធម្ភាគចក្រកង ទ័ពជើងអាកាស របស់ខ្លួន បានធ្លាក់ក្នុងភាគខាងជើង ប្រទេស កាលពីថ្ងៃអាទិត្យ ដែលយ៉ាង ហោចណាស់ មានមនុស្ស ៧នាក់ ដែលជិះ នៅលើនោះស្លាប់ បាត់បង់ជីវិត។
អ្នកនាំពាក្យក្រសួង ការពារជាតិ លោក Dawlat Waziri បានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែល ជួបគ្រោះថ្នាក់ នោះជាម៉ូដែល Mi-17 ផលិតនៅ ប្រទេសរុស្ស៊ីហើយក្នុងចំណោម អ្នកស្លាប់ មានសមាជិក យានិក៤នាក់ និងទាហាន៣នាក់។
លោកបានថ្លែង ថាឧទ្ធម្ភាគចក្រ យោធា អាហ្វហ្គានីស្ថាន មួយគ្រឿងបាន ធ្លាក់ក្នុងខេត្ត ភាគខាងជើង Baglan ដោយសារតែ បញ្ហាបច្ចេក ទេសមួយចំនួន។ ការស៊ើបអង្កេត មួយកំពុង ស្ថិតក្រោមប្រតិបត្តិការ។
ទោះជាយ៉ាងណាអ្នកនាំ ពាក្យពួកតាលីបង់ លោក Zabihullah Mujahid បានអះអាង ថាយុទ្ធជនរបស់ ក្រុមរដ្ឋអ៊ីស្លាម បានបាញ់ទម្លាក់ ឧទ្ធម្ភាគចក្រនោះ ដោយសារតែ ឧទ្ធម្ភាគចក្រ យោធានេះ បាននិងកំពុង ព្យាយាមផ្គត់ផ្គង់ ជាថ្មីម្តង ទៀតដល់ប៉ុស្តិ៍ ត្រួតពិនិត្យ របស់រដ្ឋាភិបាល អាហ្វហ្គានីស្ថានដែលត្រូវបានឡោមព័ទ្ធ ដោយពួកបះបោរ។
ពួកតាលីបង់ តែងតែពោល អះអាងបំផ្លើស អំពីការវាយ ប្រហារលើ គោលដៅនានា របស់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក៏ដូចជាតាមទីតាំង ឈរជើងរបស់កងទ័ព សម្ព័ន្ធមិត្តដែល ដឹកនាំដោយ អង្គការណាតូ ដើម្បីជួយ គាំទ្រដល់ កងកម្លាំង អាហ្វហ្គានីស្ថាន។
ដោយឡែកអ្នក នាំពាក្យរដ្ឋាភិបាល ខេត្តកើតហេតុ លោក Jawid Basharat បានឲ្យ ដឹងថាទាហានជាង ១០០នាក់ត្រូវបាន ឡោមព័ទ្ធអស់ រយៈពេលជិតមួយសប្តាហ៍ ក្នុងភាគ ខាងលិចខេត្ត Bahlan ខណៈទ័ព ជំនួយព្យាយាម វាយបើកផ្លូវ ដើម្បីផ្តល់ នូវការជួយ គាំទ្រដល់ទ័ព ដែលត្រូវពួក សកម្មប្រយុទ្ធឡោមព័ទ្ធនោះ។