Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិផ្សារហ៊ុនថៃ ធ្លាក់ចុះ​ខណៈ ដំណឹងអាការ ​ជំងឺស្តេចថៃធ្ងន់ធ្ងរ

ផ្សារហ៊ុនថៃ ធ្លាក់ចុះ​ខណៈ ដំណឹងអាការ ​ជំងឺស្តេចថៃធ្ងន់ធ្ងរ

ព័ត៌មានទាន់ហេតុការណ៍បំផុត

ថៃ៖ ព្រះមហាក្សត្រថៃ ភូមិប៊ុល អាឌុលយ៉ាដេត នៅតែ មានអាការធ្ងន់ធ្ងរ ដោយសារតែ សម្ពាធឈាម ខ្សោយនិង ជីពចរលោតញាប់។

តាមសេចក្តីថ្លែង ការណ៍លើកទី៣៧ របស់ការិយាល័យ កិច្ចការព្រះបរមរាជ វាំងបានឲ្យដឹងថា ព្រះមហាក្សត្រ ដែលមាន ព្រះជន្ម៨៩វស្សាអង្គ នេះដែល បានគង់ថែ ព្រះកាយ យ៉ាងយកចិត្ត ទុកដាក់នៅ មន្ទីរពេទ្យ Siriraj អស់រយៈពេលប៉ុន្មានឆ្នាំមកនេះត្រូវបានគេរាយការណ៍មកថាមានសម្ពាធឈាមខ្សោយនិងជីពចរ ដើរលឿនកាល ពីវេលាម៉ោង៣ ព្រឹកថ្ងៃអាទិត្យ ទី៩តុលា ដោយសារលំហូរ ឈាមមិនស្មើ ឬទៀងទាត់តាម បេះដូងរបស់ ព្រះអង្គ ។

ប្រភពដដែលបានឲ្យ ដឹងទៀតថាស្តេចថៃ អង្គនេះបាន ទទួលនូវការព្យាបាល ការខូចតម្រងនាម រយៈពេលវែង ជាមួយនិងការបន្ត ព្យាបាលតាមវិធីផ្លាស់ប្តូរ តម្រងនាម មានទឹក នៅឆ្អឹងខ្នង ត្រូវបានគេ ផ្តល់ឱសថដើម្បី ពង្រីកសសៃ ឈាមក្នុងសួត និងការផ្តល់នូវ អុកស៊ីសែន ដើម្បីជួយ ដល់ការដកដង្ហើម។

ចំណែក បុគ្គលិកផ្នែកឱសថ នៅមន្ទីរពេទ្យ Siriraj  បានផ្តល់ការ ក្រើនរំលឹកថា ស្តេចថៃ បានបញ្ឈប់ ពីការចូលរួម ក្នុងសកម្មភាព ផ្សេងៗដែល នេះគឺជាស្ថានភាពធ្ងន់ធ្ងរ ចំពោះពេល វេលានៃការ មានព្រះជន្មរបស់ ព្រះអង្គ។

គួរកត់ សម្គាល់ថាផ្សារ ភាគហ៊ុនថៃបានធ្លាក់ ចុះក្នុងរបាយការណ៍  កម្រិតទាប ប្រមាណជា៥៣ ពិន្ទុក្នុងពេល ដ៏ខ្លីក្នុងការជួញ  ដូរមូលបត្រ នៅថ្ងៃច័ន្ទក្នុងអំឡុងពេល នៃការលេចឭ ដំណឹងចចាម អារាមជុំវិញ ជំងឺរ៉ាំរៃ របស់ព្រះមហាក្សត្រថៃ ភូមិប៊ុល អាឌុលយ៉ាដេត

thai1

 

 

 

RELATED ARTICLES