អាមេរិក៖ លោក ដូណាល់ ត្រាំ កាលពីថ្ងៃ អាទិត្យនេះបានវាយ ប្រហារអតីត ប្រធានាធិបតី អាមេរិក លោក ប៊ីល គ្លីនតុន ចំពោះការប្រព្រឹត្ត លើស្ត្រីភេទរបស់លោក និងបាន សន្យាថា ប្រសិនជា លោកឈ្នះឆ្នោត ក្លាយជា ប្រធានាធិបតី សហរដ្ឋអាមេរិក នឹងចាប់លោក ស្រី ហ៊ីលឡារី គ្លីនតុន ដាក់ពន្ធនាគារពាក់ព័ន្ធនិង ការប្រតិបត្តិការ Server អ៊ីម៉ែល ឯកជនមួយ ខណៈពេលលោក ស្រីធ្វើ ជារដ្ឋមន្ត្រីការបរទេស។
នៅក្នុងការ ជជែកអំពីវិវាទ នៅទីស្តីការក្រុង លោកត្រាំដែលជា បេក្ខជនប្រកួត តំណែងប្រធានាធិបតី មកពីបក្ស សាធារណរដ្ឋ បានថ្លែងថាលោកនឹងចាត់តាំងចៅក្រម ពិសេសមួយ រូបឲ្យត្រួតពិនិត្យ មើលការប្រើប្រាស់ អ៊ីម៉ែល របស់គូប្រជែង របស់លោក ដែលមក ពីគណបក្ស ប្រជាធិបតីរូបនេះ(លោកស្រីហ៊ីឡារី គ្លីនតុន) ដោយសារ តែលោកស្រី បានបង្កឲ្យ មានគ្រោះថ្នាក់ដល់ សន្តិសុខជាតិ ក្នុងអំឡុងពេល កាន់តំណែង ជាប្រមុខ ការទូតក្នុងរដ្ឋបាលរបស់ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចាប់ពីឆ្នាំ២០០៩ដល់ ឆ្នាំ២០១៣។
ក្នុងការជជែក ដោយ ឥតសំចៃមាត់ រយៈពេល ៩០នាទី ចាប់ផ្តើមឡើង នៅពេលដែល បេក្ខជនប្រលង ប្រជែងកៅអី ប្រធានាធិបតី សហរដ្ឋអាមេរិក ទាំងពីរបានជួប ស្វាគមន៍គ្នា ទៅវិញទៅមក ដោយគ្មានការ ចាប់ដៃស្វាគមន៍ គ្នាតាមទំនៀម ទម្លាប់នោះ ឡើយ។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានចោទប្រកាន់ លោក ប៊ីល គ្លីនតុន ចំពោះការ ប្រព្រឹត្តអំពើមិន ត្រឹមត្រូវផ្លូវភេទ និងបាន ចោទប្រកាន់ លោកស្រីហ៊ីឡារី គ្លីនតុន បន្តការវាយ ប្រហារ ប្រឆាំង និងស្ត្រីភេទ ដែលធ្លាប់ បានប្រព្រឹត្ត អំពើមិនត្រឹម ត្រូវផ្លូវភេទ ជាមួយនិងប្តីរបស់លោកស្រី ដែលជា ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងអំឡុងឆ្នាំ១៩៩៣ដល់ឆ្នាំ២០០១។
ដោយឡែក លោកស្រី ហ៊ីឡារី គ្លីនតុន បានឆ្លើយតប ទៅនឹងការលើក ឡើងរបស់ លោក ត្រាំ ថាលោកមិន សក្តិសម សម្រាប់ តំណែង ប្រធានាធិបតីអាមេរិក ឡើយ។