ព័ត៌មានទាន់ហេតុការណ៍បំផុត
ចិន៖ អាជ្ញាធរក្នុង ស្រុកឲ្យដឹងថា មានមនុស្ស៨នាក់ បានស្លាប់បាត់ បង់ជីវិតបន្ទាប់ពី អគារលំនៅឋាន មួយចំនួនបាន បាក់រលំក្នុង ប្រទេសចិននៅថ្ងៃច័ន្ទដើម សប្តាហ៍នេះ។
រដ្ឋាភិបាលស្រុក លុឆឹង បានឲ្យដឹងនៅ ក្នុងការបង្ហោះ លើបណ្តាញ សង្គមមួយ ថាអគារលំនៅ ឋានចំនួន៤ បានបាក់ រលំនៅ ថ្ងៃច័ន្ទនេះ ក្នុងទីក្រុងវិនចូវនៃខេត្តជ័រជាំង។
ប្រភពបានបន្តថា មនុស៨នាក់ ត្រូវបានគេរក ឃើញថាបាន ស្លាប់បាត់បង់ជីវិត ហើយ៥នាក់ ទៀតត្រូវបាន ជួយសង្គ្រោះ ក្នុងអំឡុង ពេលថ្ងៃត្រង់នៃថ្ងៃដដែលនោះ តែយ៉ាងណា អាជ្ញាធរនៅ បានបង្ហើបពី ចំនួនអ្នកបាត់ ខ្លួនឡើយ។
មន្ត្រីទីភ្នាក់ងារព័ត៌ មានស៊ីនហួរបានថ្លែង ថាក្រុមអ្នកជួយ សង្គ្រោះបាននិង កំពុងនៅតែ ស្វែងរកអ្នក ដែលជាប់ ក្រោមកំទេចថ្ម នៅឡើយ។ អង្គភាពព័ត៌មាននេះ បានរាយការណ៍ កាលពីដំបូងឡើយ លើបណ្តាញ សង្គមនូវការ វាយតម្លៃជាបឋម ថាមានមនុស្ស ជាង២០នាក់ បានកប់ក្នុង កំទេចអគារដែលរលំនោះ។
ចំពោះមូលហេតុ ដែលបណ្តាល ឲ្យមានការដួល រលំនេះគឺស្ថិត ក្រោមការស៊ើប អង្កេតនៅឡើយ។ ប្រទេសចិន ត្រូវបានគេ សង្កេតឃើញ ថាមានអគារមួយចំនួន បានបាក់ រលំក្នុងអំឡុង ពេលប៉ុន្មាន ឆ្នាំថ្មីៗនេះ ដោយមាន ការរិះគន់ មួយចំនួនលើ សំណង់ដែលមាន គុណភាពខ្សោយ។
គួររំលឹកថា កាល ពីខែឧសភា មានមនុស្ស១៦នាក់ ត្រូវបានគេ រាយការណ៍ថាបាន បាត់បង់ជីវិត បន្ទាប់ ពីអគារលំ នៅឋានមួយ ក្នុងខេត្តគុយចូវដែលស្ថិតក្នុង តំបន់ភាព នីរតីប្រទេស បានបាក់ រលំដោយ សារបាក់ដី។ ដោយឡែកក្នុងអំឡុង ខែមេសា មានមនុស្ស ពីរនាក់ត្រូវបាន សម្លាប់និង២៤នាក់ទៀតរងរបួស ខណៈពេលមា នខ្យល់ព្យុះមួយ មេបានវាយ រលំអគារ ផ្សារ លក់ទំនិញបោះដុំ មួយក្រុងទីក្រុង ហ្វូសានក្នុង ខេត្តក្វាងតុងភាគខាងត្បូង ប្រទេសចិន។