Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិព្រះមហាក្សត្រថៃ សោយទីវង្គតហើយ នាវេលាម៉ោង៣ និង៥២នាទីរសៀលថ្ងៃទី១៣ តុលា

ព្រះមហាក្សត្រថៃ សោយទីវង្គតហើយ នាវេលាម៉ោង៣ និង៥២នាទីរសៀលថ្ងៃទី១៣ តុលា

បាកកក៖ ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយ នៅម៉ោង៣ និង៥២នាទីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីព្រះបរមរាជាវាំង នៃប្រទេសថៃ ចេញផ្សាយជាសាធារណៈ នៅមុននេះបន្ដិច ។

សូមជម្រាបថា បើតាមរបាយការណ៍ពីការិយាល័យរាជវាំង បានឲ្យដឹងនៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ថា ព្រះអង្គ Bhumibol Adulyadej ដែលមានព្រះជន្ម ៨៨ព្រះវស្សា កំពុងស្ថិតស្ថានភាពគ្មានលំនឹងនៅឡើយ ដោយសម្ពាធឈាមរបស់ព្រះអង្គ បន្តធា្លក់ចុះនៅថ្ងៃអង្គារនេះ, ជីបចររបស់ព្រះអង្គ ដើរកាន់តែលឿនជាងមុន ហើយឈាមរបស់ព្រះអង្គ មានជាតិអាស៊ីតកាន់តែច្រើនឡើង។ ព្រះកាយរបស់ព្រះអង្គមានផ្ទុកវីរ៉ុស ហើយមុខងារថ្លើមរបស់ព្រះអង្គ មិនមានភាពប្រក្រតីនោះទេ ។

ដំណឹងនេះ ត្រូវបានសារព័ត៌មានក្នុងក្រៅប្រទេស ចេញផ្សាយនាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ជាបន្ដបន្ទាប់ ។

គួរបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ជាស្ដេចដែលគ្រងរាជ្យយូរជាងគេនៅលើពិភពលោក រហូតដល់៧០ឆ្នាំ ហើយបានសោយទិវង្គត ក្នុងព្រះជន្មាយុ៨៩ ព្រះវស្សា ដោយព្រះរោគាពាធ ៕

sdfsfdsdf

ដោយ៖ យ៉ានុត

RELATED ARTICLES