Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង​ ព្រមានប្រើ​អាវុធនុយក្លេអែរ​ គ្រាប់ទី១​បើ​ មានការគំរាម

កូរ៉េខាងជើង​ ព្រមានប្រើ​អាវុធនុយក្លេអែរ​ គ្រាប់ទី១​បើ​ មានការគំរាម

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឧបទ្វីបកូរ៉េ៖ កូរ៉េខាងជើងបាន ព្រមានថាខ្លួន នឹងប្រតិបត្តិការនូវ ការធ្វើតេស្តសាក ល្បងនុយក្លេអែរ បន្ថែមទៀតហើយ បាន លើកឡើងថា ខ្លួនបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការ វាយប្រហារ សហរដ្ឋអាមេរិកដោយ អាវុធនុយក្លេអែរ ដំបូងគេប្រសិន ជាអាមេរិកចល័ត សព្វាវុធនុយក្លេអែរ ប្រឆាំងនិងខ្លួន។

មន្ត្រីជាន់ខ្ពស់ កូរ៉េខាងជើង លោក Lee Yong Pil បានថ្លែងនៅក្នុង កិច្ចសម្ភាសន៍ផ្តាច់ មុខមួយជាមួយ និងទីភ្នាក់ងារ ព័ត៌មាន NBC News ថាសហរដ្ឋអាមេរិក មានអាវុធ នុយក្លេអែរ នៅឆ្ងាយពីឆ្នេរ សមុទ្ររបស់យើង ឬឆ្ងាយពី គោលដៅ នៃរដ្ឋធានី ប្រទេស និងទីតាំង របស់មេដឹកនាំ យើងគឺលោក Kim Jong Un ។

3

លោក Lee Yong Pil ដែល ជាអគ្គនាយកនៃអគ្គយកដ្ឋាន គ្រឹះស្ថានសិក្សាពីអាមេកាំង ចំណុះឲ្យក្រសួងការ បរទេសបានបញ្ជាក់ បន្ថែមថា យើងនឹងមិនដើរថយក្រោយ ឡើងដរាបណា មានការគំរាម កំហែងដោយ អាវុធនុយក្លេអែរមកលើ យើងពីសំណាក់ សហរដ្ឋអាមេរិក។

មួយវិញទៀតការ វាយប្រហារដោយ អាវុធនុយក្លេអែរ ដំបូងគេនេះគឺ មិនមែនជាអ្វីដែល សហរដ្ឋអាមេរិក មានតែម្នាក់ឯងនោះ ឡើយ។ ប្រសិនជាយើងសង្កេតឃើញថា សហរដ្ឋអាមេរិកនឹង ធ្វើវាមកលើយើង យើងនឹងនឹងធ្វើជា លើកដំបូងឬមុន គេលើពិភពលោក ម្យ៉ាងទៀតយើង ក៏មានបច្ចេកវិទ្យា នេះដែរ។

ការគំរាមកំហែង បែបនេះកើតឡើង ចាប់តាំងពីមេដឹក នាំកូរ៉េខាងជើង លោក Kim Jong Un ចូលកាន់ តំណែង បន្ទាប់ពីការ ស្លាប់របស់ឪពុកលោកកាលពីឆ្នាំ២០១១ ។ មន្ត្រីសហរដ្ឋអាមេរិក មិនជឿថារដ្ឋាភិបាល ក្រុងព្យុងយ៉ាងមាន អាវុធដែលអាច បាញ់ផ្លោងដល់ទ្វីប អាមេរិកឡើយ។

លោក Lee ក៏បានព្រមាន ថាកូរ៉េខាងជើងអាច នឹងអនុវត្តការធ្វើតេស្ត នុយក្លេអែរគ្រាប់ទី៦ ទី៧ និងទី៨របស់ខ្លួនក៏ថាបាន។

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះបាន គូសបញ្ជាក់ថា ជំហររបស់រដ្ឋាភិបាល លោកបាននិងកំពុង ជំរុញឲ្យដើរទៅ តាមការធ្វើសមយុទ្ធឈ្លានពានរឹតតែខ្លាំង ឡើងពីសំណាក់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

RELATED ARTICLES