ព័ត៌មានទាន់ហេតុការណ៍បំផុត
អុីរ៉ាក់៖ ប៉ុស្តិ៍ទូរទ ស្សន៍ជាតិ Al Iraqiya បានរាយការណ៍ ថានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានប្រកាសកាល ពីព្រឹកថ្ងៃច័ន្ទ នឹងចាប់ផ្តើមបើកការវាយ ប្រហារទ្រង់ ទ្រាយធំដើម្បីដណ្តើម យកក្រុងធំជាងគេ បំផុតទី២របស់អ៊ីរ៉ាក់គឺ មូស៊ុលពីកណ្តាប់ដៃ របស់ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមកគ្រប់ គ្រងវិញ។
លោក Abadi បានថ្លែងនៅ ក្នុងការផ្សាយ តាមកញ្ចក់ទូរ ទស្សន៍ខាង លើថា ថ្ងៃនេះខ្ញុំសូម ប្រកាសចាប់ ផ្តើមប្រតិបត្តិ ការរំដោះយក ខេត្ត Nineveh ។ ពេលវេលានៃការ ដណ្តើមបានជ័យជំនះ ដ៏អស្ចារ្យកំពុងតែ ខិតជិតមកដល់ ហើយនាពេ លបច្ចុប្បន្ននេះ។
ទូរទស្សន៍ ជាតិនេះបាន ចេញផ្សាយថាលោក Abadi ក៏ជាគណៈបញ្ជាការ នៃកងទ័ពអ៊ីរ៉ាក់ ផងដែរដែល លោកបាននិង កំពុងស្លៀកឈុត ឯកសណ្ឋានយោធានិងមាន អមដោយ មន្ត្រីជាន់ខ្ពស់ ជាច្រើនរូប។
លោក Abadi បានប្តេជ្ញាវាយ ដណ្តើមយកក្រុង មូស៊ុលឲ្យ បានបូករួមទាំង ក្រុងនិងភូមិមួយ ចំនួនទៀតក្នុង ខេត្ត Nineveh ក្រោយពី ទាហានរបស់លោកបានកំទេច ពួកសកម្មប្រ យុទ្ធរដ្ឋអ៊ីស្លាម ចោលអស់ហើយ ។ មួយវិញទៀតលោក ថែមទាំងបាន សន្យាពាំនាំមក នូវស្ថិរភាព ជូនក្រុងនេះវិញ ដែលជាទីក្រុងមួយ ស្ថិតនៅ ចម្ងាយ៤០០គីឡូ ម៉ែត្រពីរដ្ឋធានី បាដាដរបស់អ៊ីរ៉ាក់។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ រូបនេះបាន ស្នើឲ្យប្រជាជន ក្នុងក្រុងមូស៊ុល ធ្វើកិច្ចសហ ប្រតិបត្តិការជា មួយនិងកង កម្លាំងសន្តិសុខ ដើម្បីបង្ក្រាប ក្រុមរដ្ឋអ៊ីស្លាមថែមទៀតផង។ ហើយក្នុង ពេលដ៏ខ្លីយើង នឹងបង្ហូតទង់ ជាតិអ៊ីរ៉ាក់នៅ កណ្តាលក្រុងនេះ ភូមិនិង ក្រុងតូចៗមួយ ចំនួនទៀត ខានតែបាន។
លោក Abadi ក៏បានសន្យា ថាឆ្នាំ២០១៦នេះ នឹងក្លាយជា ឆ្នាំនៃការវាយ បង្ក្រាបពួក សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការរបស់ កងកម្លាំងសន្តិ សុខនិងកងទ័ព សម្ព័ន្ធដែលដឹក នាំដោយសហ រដ្ឋអាមេរិកក្នុង ការដណ្តើម យកក្រុង មូស៊ុលមកវិញនឹងក្លាយជា សមរភូមិធំ ជាងគេបង្អស់ ក្នុងប្រទេស នេះចាប់ តាំងពីកងទ័ព អាមេរិកបាន ដកចេញពី ប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ២០១១។