Friday, September 20, 2024
Homeព័ត៌មានអន្តរជាតិប្រធានាធិបតី ហ្វីលីពីន៖ មានតែចិនទេ ដែលអាច​ជួយ យើងបាន

ប្រធានាធិបតី ហ្វីលីពីន៖ មានតែចិនទេ ដែលអាច​ជួយ យើងបាន

ព័ត៌មានទាន់ហេតុការណ៍បំផុត

ហ្វីលីពីន៖ ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte បានថ្លែងថា ប្រទេសរបស់លោក រំពឹងថានឹង ជំរុញមិត្តភាពជា ប្រពៃណីជាមួយ ចិនហើយនិងបង្កើនទំហំ ពាណិជ្ជកម្មនិង កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទ្វេភាគីទៀតផង។

លោក Duterte ចាប់ផ្តើមទស្សនកិច្ច រយៈពេល៤ថ្ងៃទៅកាន់ ប្រទេសចិននៅថ្ងៃ អង្គារនេះតាមការ អញ្ជីញរបស់ស មភាគីចិនគឺលើប្រ ធានាធិបតី ស៊ី ជីនពីង ។

ដំណើរទស្សនកិច្ចនេះ នឹងជួយដល់លោ កកាន់តែយល់អំពី ចិនប្រសើរជាង មុនថែមទៀត នេះបើតាមការបង្ហើបប្រាប់ សារព័ត៌មានស៊ីនហួរក្នុង កិច្ចសម្ភាសន៍ផ្តាច់មុខមួយ កាលពីថ្ងៃព្រ ហស្បត្តិ៍កន្លងមកនេះ។

លោកបានលើកឡើង  យ៉ាងច្រើនអំពីប្រជាជននិងរដ្ឋា ភិបាលចិនថា ចិនលើកតម្កើងដ ល់ប្រជាជនដែលខិ តខំប្រឹង ប្រែងធ្វើការ ហើយថែមទាំងមាន គោលនយោបាយល្អ កេរ្តិ៍ឈ្មោះល្អ ទាំងក្នុងនិងក្រៅ ស្រុកទៀតផង។  លោកបានបន្ថែមថាខ្ញុំចង់និ យាយថាចិនសមនឹង ទទួលបាននូវការគោរព ថាជាប្រទេសដែលសម្បូរ សប្បាយនា ពេលបច្ចុប្បន្ន។

លោក Dutere ថែមទាំងបានកោត សរសើរអំពីការ សន្យានិងចិត្តសប្បុរ សរបស់ចិនក្នុង ការជួយដល់អ្នក ដទៃជាអ្នកដើរ តួនាទីដ៏សំខាន់មួយ នៅក្នុង សហគមអន្តរជាតិទៀតផង។ ជាងនេះទៅទៀតក្រៅពី ការអភិវឌ្ឍខ្លួនឯង របស់ខ្លួន ចិនមិនដែលភ្លេច បណ្តាប្រជាជាតិ ដែលមិនទាន់ រីកចំរើននោះឡើយ ដូចយ៉ាងការធ្វើ ឲ្យល្បីល្បាញ តាមរយៈភាព  តស៊ូរបស់ខ្លួនក្នុងការ ជួយដល់បណ្តា ប្រទេសនៅតំបន់ អាហ្វ្រិកនិងអាស៊ីអាគ្នេយ៍ ក្នុងការផ្សព្វផ្សាយការអភិវឌ្ឍជាដើម។

មេដឹកនាំកំពូលរបស់ ហ្វីលីពីនរូបនេះ បានលើកឡើងថាប្រទេស របស់លោកត្រូវការ រក្សានូវទំនាក់ទំនង មិត្តភាពជាមួយចិននិងសិក្សា ពីជោគជ័យចុង ក្រោយក្នុងផ្នែកសេដ្ឋកិច្ចនិងពា ណិជ្ជកម្មជាពិសេសក្នុង អំឡុងពេលនៃវិបត្តិហិរញ្ញវត្ថុពិភពលោកតែម្តង។ ចំណែកពាក់ព័ន្ធនិង បញ្ហាសមុទ្រ ចិនខាងត្បូង លោក Duterte ថ្លែងថា លោកត្រៀម ក្នុងការចរចាទល់ មុខគ្នាជានិច្ច។លោកថាពុំ មានសញ្ញាណ នៅដែលនឹងកើតមាន សង្គ្រាមឬការប្រយុទ្ធគ្នាលើដែន ទឹកនោះឡើយ។ ពោលគឺចរចាប្រសើរជាង ធ្វើសង្គ្រាម ម្យ៉ាងយើងចង់ ជជែកអំពីមិត្តភាព យើងចង់ជជែក អំពីកិច្ចសហប្រតិបត្តិការ ក៏ដូចជាការប្រកប ជំនួញដោយឡែកសង្គ្រាមវានឹងនាំ ឲ្យយើងឥតបាន ប្រយោជន៍អ្វីសោះឡើយ។

ជាចុងក្រោយប្រធានា ធិបតីហ្វីលីពីន លោក Rodrigo Duterte បានថ្លែងថានៅ ហ្វីលីពីនមានជន ជាតិភាគតិចចិន ប្រមាណជា២លាន នាក់រស់នៅនិងធ្វើការនៅទីនេះ ហេតុដូច្នេះហើយយើង អាចស្នើឲ្យមានការ ជួយរបស់អ្នក ស្នើឲ្យប្រជាជន ចិនជួញដល់ ពលរដ្ឋចិនដែលស្នាក់នៅ ហ្វីលីពីន។ ពួកគេជាជនជា តិហ្វីលីពីន ប៉ុន្តែពួកគេ ក៏ជាជនជាតិដែរ។ ជីតារបស់ខ្ញុំគឺជាជនជាតិចិន ហេតុដូច្នេះហើយមានតែជន ជាតិចិនតែដែល អាចជួយពួក យើងបាន។

 

 

 

 

RELATED ARTICLES