Thursday, November 21, 2024
Homeបច្ចេកវិទ្យាមានលុយត្រឹម 200 ដុល្លារជាង ក៏អាចទិញរថយន្តថ្មី ជិះបានដែរ !

មានលុយត្រឹម 200 ដុល្លារជាង ក៏អាចទិញរថយន្តថ្មី ជិះបានដែរ !

បច្ចុប្បន្នយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃរថយន្តថ្មីមានតម្លៃប្រហាក់ប្រហែលទៅរថយន្តមួយទឹក ឬរថយន្តជជុះដែលមានលក់នៅលើទីផ្សារដែលទាំងនេះក៏ព្រោះតែមានការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលក្នុងការបញ្ចុះពន្ធនាំចូលរថយន្តថ្មីប្រភេទ SUV ផងដែរ។  ម៉្យាងទៀតគេសង្កេតឃើញថាការទិញរថយន្តតាមរយៈការបង់រំលស់ក៏កាន់តែមានភាពទូលំទូលាយនៅប្រទេសកម្ពុជា ជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ ទំហំនៃប្រាក់កម្ចី អត្រាការប្រាក់ដ៏សម្បូរបែប ទៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានកំណត់ ដូច្នេះហើយទើបការបង់រំលស់កាន់តែមានភាពងាយស្រួលជាងមុនដែលអាចតម្រូវបានស្ទើរតែគ្រប់តម្រូវការរបស់លោកអ្នក ទោះបីស្ថិតក្នុងកម្រិតជីវភាពទាប មធ្យម ឬធូរធាក៏ដោយ។ ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្តថ្មីមួយប្រភេទដែលមានតម្លៃសមរម្យជាងគេក្នុងចំណោមរថយន្តថ្មីក្នុងទីផ្សារប្រទេសកម្ពុជា ដែលលោកអ្នកអាចបង់រំលស់ប្រចាំខែត្រឹមតែ $228 ដុល្លាតែប៉ុណ្ណោះនោះគឺរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2021។

សម្រាប់ចំនួនទឹកប្រាក់បង់ប្រចាំខែប៉ុននេះគឺជឿជាក់ថាពិតជាសមរម្យអាចឲ្យបងប្អូនមួយចំនួនធំដែលមានប្រាក់ចំណូលកម្រិតទាប និងកម្រិតមធ្យមអាចបង់រំលស់បានយករថយន្តថ្មីទៅប្រើប្រាស់ប្រកបដោយទំនុកចិត្ត ដូច្នេះបងប្អូនគួរតែពិចារណាការទិញរថយន្តថ្មីជាជាងរថយន្តជជុះមកពីប្រទេសគេ។  ការទិញរថយន្តថ្មីគឺមានការធានាផ្ទាល់គុណភាពត្រឹមត្រូវពីក្រុមហ៊ុន សេវាថែទាំ និងជួសជុលដោយជាងជំនាញ ជាពិសេសនោះគឺលោកអ្នកអាចក្លាយជាម្ចាស់ទីមួយនៃរថយន្តនោះ។ ផ្ទុយទៅវិញសម្រាប់ការទិញរថយន្តចាស់ជជុះពីប្រទេសគេនោះគឺប្រឈមមុខនឺងប្រវត្តិរថយន្តមិនច្បាស់លាស់ ក៏អាចជួបហានិភ័យផ្សេងៗមួយចំនួនដូចជា​ រថយន្តកាត់តឬស្ងោរពណ៍ រថយន្តធ្លាប់មានប្រវត្តិបុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយដែលគ្មានគុណភាពជាដើម។

រថយន្តថ្មីមិនត្រឹមតែមានភាពធន់រឹងមាំ មិនងាយខូចនោះទេ តែថែមទាំងមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៅតាមឆ្នាំថ្មីជានិច្ច ជាក់ស្តែងដូចរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2021 មានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាសំខាន់រហូតដល់ទៅ 30 ចំណុចឯណោះដែលរួមមាន៖

១. ម៉ាស៊ីន EcoBoost ជំនាន់ថ្មី 1.0L ប៉ុន្តែពិតជាស្ទុះហួសពីការស្មានជាមួយនឹងកម្លាំងសេះ 125 PS និងកម្លាំងរមួលកង់ដល់ទៅ 170 Nm

២. បូករួមជាមួយនឹងប្រអប់លេខ 6​ វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះយើងក៏អាចថែមថយលេខនៅលើដៃចង្កូតនេះបានផងដែរ (6-Speed Automatic with Paddle Shifters)

៣. ចង្កៀងគុជជំនាន់ថ្មី និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (New Headlamps and Fog Lamps)

៤. ចង្កៀង LED បំភ្លឺពេលថ្ងៃរចនាម៉ូដប្លែកខុសពីរថយន្តដ៏ទៃ (LED Day Time Running Lights)

៥. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)

៦. ប៉ាណាក្រូម៉េពណ៍ទឹកប្រាក់ភ្លឺរលោង (Chrome Front Grill)

៧. យ៉ាន់កង់ទំហំ 17 អ៊ីញបែបស្ព័រទំនើបទាន់សម័យ (17” Alloy Wheel)

៨. ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

៩. បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ (6 Airbags)

១០. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

១១. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តពេលបញ្ឆេះរថយន្តចោល (Auto Engine Off)

១២. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

១៣. សេនសឺផ្នែកខាងមុខចំនួន 4 គ្រាប់ (4 Front Sensors)

១៤. សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)

១៥. ប្រព័ន្ធកូនសោឆ្លាតវៃ ចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់ស៊ក / ចុចនៅលើដៃទ្វារ (Smart Key / Push Button Start-Stop)

១៦. កៅអីស្បែកទាន់សម័យ (Leather Seats)

១៧. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

១៨. ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ [Electric Power-Assisted Steering (EPAS)]

១៩. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command)

២០. កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

២១. ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត (Automatic Temperature Control)

២២. អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

២៣. អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map

២៤. រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V ផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)

២៥. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)

២៦. ប្រព័ន្ធហ្រ្វាំង ABS និង​EBD

២៧. ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)

២៨. ផ្លិតទឹកអូតូ (Rain Sensing Wipers)

២៩. កន្លែងដាក់ឥវ៉ាន់រហូតដល់ទៅ 25 កន្លែង (25 Spacious Areas)

៣០. កម្ពស់ខ្ពស់លើសពីរថយន្ត SUV ខ្នាតនេះ (High Ground Clearance)

ជាមួយនឹងតម្លៃពិសេស $27,900 សម្រាប់រថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2021 និងតម្លៃពិសេស $26,000 សម្រាប់រថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2020 ដែលមានជម្រើសរហូតដល់ទៅ 7 ពណ៍នោះគឺ៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។

រាល់ការទិញរថយន្តថ្មីពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានបន្ថែមនូវទំនុកចិត្ត ដូចជា ៖

  • ការធានាផ្ទាល់ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ
  • សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
  • ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស
  • សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service)
  • សេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖

➡️Facebook: http://facebook.com/FordCambodia

➡️Messenger: http://m.me/FordCambodia

➡️Telegram: https://t.me/FordCambodia

 ?ទំនាក់ទំនងផ្នែកលក់: 078 333 748 | 016 333 785

?សាខាព្រះមុន្នីវង្ស: 085 557 760

?សាខាទឹកថ្លា: 078 4000 66

 ?សាខាទួលសង្កែ: 078 990 800 / 087 990 800

 ?សាខាខេត្តសៀមរាប: 077 666 357

?សាខាខេត្តកំពង់ចាម: 092 888 476

សូមលោកអ្នកអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ តាមការណែនំារបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

RELATED ARTICLES