ដោយ អាចារ្យថាំ
ទន្លេ សមុទ្រ បឹងបួ ព្រែក ស្ទឹង ព្រៃភ្នំ សម្បត្តិធម្មជាតិខ្មែរ ពលរដ្ឋ ក៏ដូច រាជរដ្ឋាភិបាល “ចេះថែរក្សាហើយ” ប៉ុន្តែបើសិនជាអន្តរជាតិ លូកដៃពីបញ្ហា ព្រៃឈើ ធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសពួកប្រឆាំង ចោទថា មកពីខ្មែរ មិនចេះ ថែព្រៃ បានជាបរទេសលូកដៃ។
ករណីមន្ត្រីអាមេរិកប្រគល់ប័ណ្ណសរសើរ ជូនលោកឆឺយ ឧត្តមរស្មី ជាកូន ប្រុសលោកឈុត វុទ្ធី ដើម្បីលើកទឹកចិត្តយុវជននេះឱ្យស្នងតំណែងឪពុកដែល ត្រូវគេសម្លាប់ នៅតំបន់ព្រៃ គឺមានន័យថា ព្រៃឈើខ្មែរ សោះ ក៏ចាំអាមេរិក ធ្វើអន្តរាគមន៍ដែរ។
ករណីលោកអាឡិច ជនជាតិអេស្ប៉ាញ អតីតប្រធានចលនាមាតាធម្មជាតិ ត្រូវរាជរដ្ឋាភិបាល ដេញចេញពីប្រទេសនោះ គឺមកពីលោកអាឡិច ដុកដាន់ហួង ហែងបញ្ហាព្រៃឈើខ្លាំងពេក ដោយចោទមន្ត្រីរដ្ឋាភិបាលកម្ពុជា ថា ពាក់ព័ន្ធ បទល្មីសព្រៃឈើ។
នៅមានអង្គការ Global Witness សុទ្ធតែមានជនបរទេសដឹកនាំ ក៏បាន រិះគន់វាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ថានៅពីក្រោយការបំផ្លាញព្រៃឈើនៅ កម្ពុជា។ ទោះបីជាអ្នកនាំពាក្យ និងអ្នកគាំទ្របក្សកាន់អំណាច វាយបកវិញ ក៏ បញ្ហាព្រៃឈើ នៅតែជារឿងដ៏រសើប ដោះស្រាយមិនចេញ។
ឥឡូវករណីលោក ចន ឡេហ៊ឺ អភិបាលក្រុងឡូវែល សហរដ្ឋអាមេរិក លើក សរសើរលោកឆឺយ ឧត្តមរស្មី បន្ទាប់ពីលោកបានទទួលប័ណ្ណសរសើរពីព្រឹទ្ធសភា, រដ្ឋសភា រដ្ឋម៉ាសាឈូសេត រួចមក មានន័យស្មើនឹងបំបាក់កិត្តិយសមន្ត្រីកម្ពុជា ថា មកពីមិនចេះថែព្រៃមត៌កដូនតា បានជាអាមេរិកលូកដៃ។
បញ្ហាកិត្តិយស មិនធម្មតាទេ ព្រោះច្បាប់ចាស់ថា “ស័ក្តិពុំស្មើយស មាន ទ្រព្យខ្ពង់ខ្ពស់ ពុំស្មើសក្តា” ពោលគឺកិត្តិយសប្រទេស ធំជាងបណ្តាស័ក្តិឆ្ងាយណាស់។ កិច្ចការផ្ទៃក្នុង ទោះជាជនបរទេស មិនហ៊ានលូកដៃដោយផ្ទាល់ ព្រោះ “ខ្លច្កាប៉ះ ពាល់ច្បាប់អន្តរជាតិ” ក៏ករណីគេហៅសកម្មជនព្រៃឈើ ទៅប្រគល់ប័ណ្ណសរសើរ នោះ តើមានន័យថាម៉េច?
ថ្មីៗនេះ លោកហេង ស្រស់ សកម្មជនការពារព្រៃឈើ និងបរិស្ថានក៏បាន បង្ហោះសំណេរតាមបណ្តាញសង្គម ក៏ដូចជាអះអាងប្រាប់ “នគរធំ” ថា “ទឹកប្រាក់ ជាង ១៧៥០លានដុល្លារ ទំហំបាត់បង់ ព្រៃឈើ ដោយសារឧកញ៉ា សឹង សំអុល”។ តាមពិតឧកញ៉ានោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការផ្តន្ទាទោសទៅ ហើយ ប៉ុន្តែករណីសកម្មជនព្រៃឈើ “ឆ្កឹះដំបៅ” បែបនេះ ដូចអូសទាញមន្ត្រី អាមេរិក ឱ្យ “លូកដៃដោយប្រយោល”។
ដូច្នេះបញ្ហាព្រៃឈើ បើមានអន្តរជាតិ ចាំតែបាំងដៃមើលបែបនេះ ខ្មាសគេ តិចអី? ដោយហេតុថា ការកាប់បំផ្លាញព្រៃឈើ វាប៉ះពាល់ដល់បរិស្ថានជុំវិញ ផែនដីទាំងមូល មិនមែនប៉ះតែស្រុកខ្មែរ មួយទេ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលទទួលបានព្រៃ ឧទ្យានរាជបណ្ឌិត្យសភា ប្ញស្សីត្រឹប ថែរក្សានោះ លុះដល់លោកចុះបង្ក្រាបអ្នក កាប់ឈើ ក៏ល្បីរន្ទឺដល់បរទេស។ ដូច្នេះសរុបទៅ ការដែលអាមេរិក ហៅលោក ឆឺយ រស្មីឧត្តម ឱ្យប័ណ្ណសរសើរ និង ការដែលលោកបណ្ឌិតសុខ ទូច ចុះបង្ក្រាប ការកាប់ឈើ ដូចបង្ហញ្កកែវភ្នែក អន្តរជាតិថា មកពីខ្មែរ មិនចេះថែព្រៃ ទើប បរទេស លូកដៃដោយប្រយោល និងជាគតិដាស់ស្មារតីជនរួមជាតិខ្មែរ ឱ្យយក ចិត្តទុកដាក់ថែរក្សាការពារធនធានធម្មជាតិរបស់ជាតិខ្លួន…”៕