Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិលោកយាយចាស់ជាងគេបំផុតក្នុងលោក ទទួល មរណៈភាព១១៨ឆ្នាំ

លោកយាយចាស់ជាងគេបំផុតក្នុងលោក ទទួល មរណៈភាព១១៨ឆ្នាំ

យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃពុធទី១៨ខែមករាឆ្នាំ ២០២៣បានឲ្យដឹងថា ដូនជី ជនជាតិបារាំង Lucile Randon ដែលមានអាយុចំណាស់ជាងគេបំផុតលើពិភពលោកបានទទួលមរណភាពក្នុង ជន្មាយុ១១៨ ឆ្នាំ។

លោកDavidTavellaអ្នកនាំពាក្យមណ្ឌលថែទាំចាស់ជរា ស្ថិតនៅក្រុងToulon)ភាគខាងត្បូងនៃប្រទេសបារាំងបាន ជូនដំណឹងស្តីពីមរណភាពរបស់លោកយាយ។

មរណភាពរបស់លោកយាយបានធ្វើអោយលោកយាយអេស្ប៉ាញ Maria Branyas ដើមកំណើតអាមេរិកជាប់កំ ណត់ត្រា Guinness World Records ក្នុងនាមជាបុគ្គលដែលកំពុងរស់នៅ ហើយមានវ័យចំណាស់ជាងគេបំផុត លើពិភពលោក។ គិតត្រឹមថ្ងៃទី១៧ ខែមករា លោកយាយមានអាយុ១១៥ឆ្នាំ និង៣២០ថ្ងៃ។

លោកយាយRandon ត្រូវបានគេស្គាល់ថា Sister Andre បានកើតនៅភាគខាងត្បូងប្រទេសបារាំងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ១៩០៤នៅពេលដែលសង្គ្រាមលោកលើកទី 1 នៅសល់មួយទសវត្សរ៍ទៀត។

អ្នកនាំពាក្យលោក David Tavella បាននិយាយថា លោកយាយបានស្លាប់នៅផ្ទះថែទាំក្នុងទីក្រុង Toulon ។

គួររំឭកថាស្ត្រីបារាំងឈ្មោះ Jeanne Louise Clament ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៧ ក្នុងវ័យ១២២ឆ្នាំ និង១៦៤ថ្ងៃគឺជាស្ត្រីដែលមានអាយុច្រើនជាងគេបំផុត។ រីឯបុរសដែលមានអាយុវែងជាងគេគឺលោកតា Jiroemon Kimura ជនជាតិជប៉ុនដែលបានទទួលមរណភាពនៅឆ្នាំ២០១៣ក្នុងវ័យ១១៦ឆ្នាំ និង៥៤ថ្ងៃ៕

RELATED ARTICLES