Friday, April 26, 2024
Homeព័ត៌មានជាតិព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជានុរាស្រ្តមានជីវភាពខ្វះខាត នៅខេត្តកំពង់ឆ្នាំង

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជានុរាស្រ្តមានជីវភាពខ្វះខាត នៅខេត្តកំពង់ឆ្នាំង

ស្ថិតក្នុងព្រះរាជហឬទ័យនឹករលឹក និងខ្វល់ខ្វាយជានិច្ច អំពីសុខទុក្ខរបស់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នៅវេលាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គស្តេចសព្វព្រះរាជហឫទ័យសេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គ និងប្រោសព្រះរាជ

ទានព្រះរាជអំណោយជូនប្រជានុរាស្រ្តមានជីវភាពខ្វះខាត ចំនួន ៤៣៨គ្រួសារ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង អញ្ជើញអមព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមមាន សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, ឯកឧត្ដមទេសរដ្ឋមន្ត្រី

គុយ សុផល, ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត, ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនិងជាគណអភិបាលខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង, ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន។ គួរបញ្ជាក់ថា ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ៥០គ.ក្រ, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១), មី ២កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, កន្ទេល ១, ស្បែកជើង ១គូ, និងថវិកា ២០ម៉ឺនរៀល៕

RELATED ARTICLES