នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំរលាប្អៀរ បានជួបសំណេះសំណាលជាមួយលោកយាយ លោកតា ប្រជាពលរដ្ឋនៅភូមិគ្រួស។ ពិធីនេះ បានរៀបចំធ្វើនៅសាលាបុណ្យក្រុម៤ ភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។



ឯកឧត្តម គឹម វាសនា បាននាំបណ្តាំសួរសុខទុក្ខ និងនឹករលឹកពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ។ ឯកឧត្តម គឹម វាសនា ក៏បានយកអំណោយ និងថវិកាមួយចំនួនរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចែកជូនដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមផងដែរ៕




