Monday, May 20, 2024
Homeព័ត៌មានជាតិឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ នៅខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវកៅស៊ូពីរជាន់ ប្រភេទ DBST ចំនួន០១ខ្សែ ប្រវែង១២គីឡូម៉ែត្រ និង៣៣០ម៉ែត្រ ដែលតភ្ជាប់ពីភូមិមានជ័យ ទៅដល់ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើងនៅបរិវេណវត្តធម្មសុវណ្ណ ហៅវត្តឈើត្រាច ភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានឲ្យដឹងថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាល ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank¬AIIB)។ ការសាងសង់ផ្លូវនេះ នឹងប្រើរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៤ ដែលទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន C.NO Construction & Investment Co., Ltd ក្នុងទឹកប្រាក់ចំនួន ២ ២៥៤ ៦៧៤.៩៥ដុល្លារអាមេរិក។

ឯកឧត្តមរដ្ឋមន្រ្ដី បានបន្តថា ផ្លូវក្រាលកៅស៊ូថ្មី ១ខ្សែនេះ ជាចំណងដៃថ្មីបន្ថែមទៀត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំង ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ ពិសេសស្តារជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែល្អប្រសើរឡើង ។

នៅថ្ងៃនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់អនាគត។

តាមការឲ្យដឹងពីលោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង បានបញ្ជាក់ថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់ នាពេលនេះ មានប្រវែងសរុប ១២គីឡូម៉ែត្រ ៣៣០ម៉ែត្រ ក្នុងនោះប្រវែង ១០គីឡូម៉ែត្រ និង២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីជាន់ DBST និង ២គីឡូម៉ែត្រ ៧ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានទទឹងប្រវែង០៨ម៉ែត្រ សាងសង់លូប្រអប់ ២កន្លែង លូមូលកាត់ទទឹងផ្លូវ ២៣កន្លែង និងលូមូលកាត់ផ្លូវបំបែក២០កន្លែង បំពាក់ស្លាកសញ្ញាសុវត្ថិភាព តាមបណ្តោយខ្សែផ្លូវ ស្លាកសញ្ញាចរាចរណ៍ ចំនួន ៨៧កន្លែង គំនូសតាមអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ចំនួន ០៣កន្លែង៕

RELATED ARTICLES