ឯកឧត្តម អ៊ុក ពញ្ញា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបាននាំយកអំណោយ ព្រមទាំងថវិការបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ចែកជូនប្រជាពលរដ្ឋចំនួន ១៣៧គ្រួសារ ក្នុងភូមិគ្រួស នៃឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។


ការអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ក៏មានកាចូលរួមពីសំណាក់ ឯកឧត្តម លាង សេង សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សក្រសួង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំរលាប្អៀរ ឯកឧត្តម គឹម វាសនា សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សក្រសួង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំរលាប្អៀរ និងជាប្រធានក្រុមការងារទទួលបន្ទុកភូមិគ្រួស លោកស្រី ស៊ឹម វលក្សណ៍ សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សក្រសួង ឯកឧត្តម បាន បូរ័ត្ន ប្រធានផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ព្រមទាំងលោក លោកស្រីក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ភូមិ។ បន្ទាប់ពីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះរួច ឯកឧត្តមប្រធាន និងក្រុមការងារ បានបន្តចុះពិនិត្យការដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរលាប្អៀរ ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕



