នៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម លាង សេង សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំរលាប្អៀរ ឯកឧត្តម គឹម វាសនា សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សក្រសួង អនុប្រធានទី១ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំរលាប្អៀរ ឯកឧត្តម បាន បូរ័ត្ន ប្រធានផែនព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម បានដឹកនាំក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានឃុំរលាប្អៀរ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ-ភូមិ៖



– ចុះពិនិត្យការដ្ឋានសាងសង់របងព័ទ្ធជុំវិញ និងការដាំដើមឈើលម្អ នៅបរិវេណទីស្នាក់ការគណបក្ស ដែលត្រៀមនឹងសម្ពោធនាពេលខាងមុខ ស្ថិតនៅភូមិព្រៃខ្មែរ
– ចុះពិនិត្យការងារសាងសង់ផ្ទះជូន លោកយាយ កង មុយ ដែលសម្រេចបានប្រហែល ៦០% ស្ថិតនៅភូមិគ្រួស


– ចុះសួរសុខទុក្ខ លោកយាយពិការភ្នែកគ្មានទីពឹង ដោយបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១៥០ ០០០៛ ព្រមជាមួយគ្នានោះក្រុមការងារនឹងជួសជុលផ្ទះជូនលោកយាយឲ្យបានសមរម្យ ស្ថិតនៅភូមិគ្រួស



– នាំយកទេយ្យវត្ថុប្រគេនជូនវត្តចំនួន ០៣ ក្នុងមូលដ្ឋានឃុំរលាប្អៀរ រួមមាន:
* វត្តសីលាមុនី ហៅវត្តគ្រួស ស្ថិតនៅភូមិគ្រួស
* វត្តត្រពាំងស្នោរ ស្ថិតនៅភូមិព្រៃខ្មែរ
* វត្តសិរីសុវណ្ណ ហៅវត្តថ្មី ស្ថិតនៅភូមិអូរតានេស





ដោយក្នុង ១វត្ត ទទួលបានបច្ច័យ ៥០០ ០០០៛ អង្ករ ៥០គ.ក មី ២កេស ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអីវ ២យួរ និងត្រីខ ២យួរ។