Saturday, November 23, 2024

តើភពផែនដី មានទ្វីបប៉ុន្មាន?

ដីគោក ឬទ្វីបរបស់យើង កាលពីមុន ត្រូវបានគ្របដណ្តប់ដោយមហាសមុទ្រល្វឹងល្វើយ ដែលភពផែនដីមិនដូចជាអ្វីដែលយើងឃើញបច្ចុប្បន្នទេ។ ច្រើនលានឆ្នាំក្រោយមក ក៏មានផ្ទៃដីធំមួយផុសឡើង និងហ៊ុមព័ទ្ធដោយមហាសមុទ្រ។ ចំណេរតមក ផ្ទៃដីនោះក៏បានចាប់ផ្តើមដាច់ និងរសាត់អណ្តែតចេញពីគ្នា ដែលហ៊ុមព័ទ្ធដោយសមុទ្រគ្រប់ជ្រុង។ ដំណើរការនេះ នៅតែបន្តរហូតដល់បច្ចុប្បន្ន។ ឥឡូវយើងមានទ្វីប៧ និងមហាសមុទ្រ៥ ដែលជាជម្រករបស់មនុស្ស និងសត្វ ។

 

 

 

 

 

 

 

 

 

 

 

 

 

៨ទ្វីប គឺជាផ្នែកមួយនៃផ្ទៃដីដ៏ធំល្វឹងល្វើយ នៅលើផែនដី។ ជាទូទៅ ត្រូវបានកំណត់ដោយអនុសញ្ញាជាជាងលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងណាមួយ ដោយបានចែក៧តំបន់ជាទ្វីប គឺ ៖ អាស៊ី អាហ្វ្រិក អាមេរិកខាងជើង អាមេរិកខាងត្បូង អង់តាកទិក អឺរ៉ុប និងអូស្ត្រាលី។ ក្នុងភូគព្ភសាស្ត្រចាត់ទុកសម្បកទ្វីប រួមបញ្ចូលទាំងតំបន់ដែលគ្របដណ្តប់ដោយទឹក។

កោះ ជាញឹកញាប់ដាក់ឱ្យស្ថិតនៅក្នុងក្រុមជាមួយនឹងទ្វីបជិតខាង ដើម្បី បែងចែកដីរបស់ពិភពលោកទាំងអស់ ទៅក្នុងតំបន់ភូមិសាស្ត្រនយោបាយ។ ក្នុងលក្ខខណ្ឌនេះ ប្រទេស និងដែនដីកោះភាគច្រើន នៅមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវបានដាក់ឱ្យស្ថិតក្នុងក្រុមរួមគ្នា ជាមួយនឹងទ្វីបអូស្ត្រាលី ដើម្បីបង្កើតជាតំបន់ភូមិសាស្ត្រនយោបាយមួយ ដែលហៅថា អូសេអានី (Oceania)។

ក្នុងភាសាអង់គ្លេស ទ្វីប (Continent) មានន័យថា តំបន់ដែនដីបន្ត (Continues area of land) ដែលមានកោះ និងព្រំដែនដីបង្កើតជាគែមទ្វីប។ នៅក្នុងន័យនេះ ពាក្យទ្វីបអឺរ៉ុប ត្រូវបានប្រើសំដៅទៅអឺរ៉ុបដីគោក រួមទាំងកោះ ដូចជា ចក្រភពអង់គ្លេស អៀរឡង់ ម៉ាល់តា និងអ៊ីស្លង់។ ឯទ្វីបអូស្ត្រាលី ប្រហែលសំដៅទៅលើដីគោកអូស្ត្រាលី ដោយមិនរាប់បញ្ចូលកោះតាល់ម៉ានៀ និងណូវ៉ែលហ្គីណេ៕

 

RELATED ARTICLES