ស៊ីរី៖ មន្ទីរបង់តេហ្គូនឲ្យថាកងកម្លាំងសហរដ្ឋអាមេរិកបានសម្លាប់សមាជិកក្រុមអាល់កៃដាចំនួន១១នាក់ក្នុងការវាយប្រហារពីដែនអាកាសក្បែរក្រុង Idlib ប្រទេសស៊ីរីក្នុងខែកុម្ភះនេះក្នុងនោះរាប់បញ្ចូលអតីតសម្ព័ន្ធមិត្តរបស់លោក Osama Bin Laden ម្នាក់ផងដែរ ។
លោកអនុសេនីយ៍ Jeff Davis អ្នកនាំពាក្យមួយរូបបានថ្លែងថាសមាជិកប្រតិបត្តិការ១០នាក់របស់ក្រុមអាល់កៃដាត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយកាលពីថ្ងៃទី៣កុម្ភះ ។ ប្រភពបន្តថាការវាយប្រហារលើកទី២នៅថ្ងៃទី០៤ខែកុម្ភះបានសម្លាប់លោក Abu Hani al-Masri ដែលជាអ្នកធ្លាប់ចងសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយនិងមេដឹកនាំអាល់កៃដា ។
លោក Al-Masri ត្រូវបានគេនិយាយថាបានបង្កើតជំរំហ្វឹកហ្វឺនក្រុមអាល់កៃក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០និង១៩៩០ ។ លោកក៏បានចងសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយនិងលោក Ayman al-Zawahiri ដែលបានប្រែក្លាយជាមេដឹកនាំអាល់កៃដានៅពេលលោក Bin Laden ត្រូវបានសម្លាប់ដោយកងទ័ពសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១១យ៉ាងណាក្តី ។
ទោះជាយ៉ាងណាលោកអនុសេនីយ៍ Davis បានកត់សម្គាល់ថា ការវាយប្រហារនេះបានរារាំងដល់លទ្ធភាពរបស់ក្រុមអាល់កៃដាដែលប៉នប៉ងវាយប្រហារដោយផ្ទាល់លើគោលដៅសហរដ្ឋអាមេរិកនិងផលប្រយោជន៍របស់អាមេរិកនៅជុំវិញពិភពលោក។ ឥទ្ធិពលរបស់ក្រុមនេះក្នុងប្រទេសស៊ីរីគឺតាមរយៈសាខាក្រុមជីហាតមួយឈ្មោះ Jabhat Fateh al-Sham ដែលគេស្គាល់កាលពីមុនថាជាក្រុម al-Nusra Front ។