Friday, April 26, 2024
Homeកីឡាអន្ដរជាតិតើ​​ក្លឹប​​​កីឡា​​ណា​មាន​ជាង​គេ​បំផុត​​ ប្រចាំ​ឆ្នាំ​ 2016​នេះ​?​

តើ​​ក្លឹប​​​កីឡា​​ណា​មាន​ជាង​គេ​បំផុត​​ ប្រចាំ​ឆ្នាំ​ 2016​នេះ​?​

យោងតាមទស្សនាវដ្តី Forbes ចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ទី  ១៤ កក្កដា ២០១៦ នេះបានឲ្យដឹងថា ក្លឹបបាល់ ឱបអាមេរិក Dallas Cowboys ជាប់ជាក្លឹបកីឡាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើលោកគឺមានតម្លៃ៤ពាន់លានដុល្លាអាមេរិក បានច្រានទម្លាក់ ក្លឹបបាល់ទាត់ស្តេចដំរី ស Real   Madrid មកឈរនៅតំណែងលេខ២វិញ។

Dallas Cowboys

ក្លឹបបាល់ទាត់ស្តេចដំរី ស Real  Madrid មានទឹកប្រាក់ ៣,៦៥ពាន់លានដុល្លារ នាំមុខក្លឹបអ្នកមានបុណ្យ  FC Barcelona  ដែលមានទឹកប្រាក់ ៣,៥៥ពាន់លានដុល្លារ។

FC Barcelona

ដោយឡែក ក្រុមបាល់ទាត់អង់គ្លេស Man Utd ដែលធ្លាប់ឈរកំពូលតារាង កាលឆ្នាំ២០១១ និង២០១២ នោះ បានត្រឹមលេខ៥ ខណៈ Arsenal លេខ២៣ Man City លេខ២៨ Chelsea លេខ៣៦ និង Liverpool លេខ ៤១។

ខាងក្រោមនេះគឺជាបញ្ជីក្លឹបកីឡាដែលមានជាងគេបំផុតទាំង១០ លើលោក៖

១. ក្លឹបបាល់ឱប Dallas Cowboys មានតម្លៃ ៤ពាន់លានដុល្លារ
២. Real Madrid មានតម្លៃ ៣,៦៥ពាន់លានដុល្លារ
៣. ក្លឹបបាល់ទាត់ Barcelona មានតម្លៃ ៣,៥៥ពាន់លានដុល្លារ
៤. លឹបបាល់បោះ New York Yankees  មានតម្លៃ ៣,៤ពាន់លានដុល្លារ
៥. ក្លឹបបាល់ទាត់ Manchester United  មានតម្លៃ ៣,៣២ពាន់លានដុល្លារ
៦. New England Patriots ៣,២ពាន់លានដុល្លារ
៧. ក្លឹបបាល់បោះ New York Knicks  មានតម្លៃ ៣ពាន់លានដុល្លារ
៨. ក្លឹបបាល់ឱប Washington Redskins  មានតម្លៃ ២,៨៥ពាន់លានដុល្លារ
៩. ក្លឹបបាល់ឱប New York Giants មានតម្លៃ ២,៨ពាន់លានដុល្លារ
១០. ក្លឹបបាល់បោះ Los Angeles Lakers មានតម្លៃ  ២,៧ពាន់លានដុល្លារ៕

ដោយ៖ ហេង ដេត

 

RELATED ARTICLES