Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកស្អុ.../យហូរចូលសាលា នាយកស្នើអាជ្ញាធរជួយ

ទឹកស្អុ…/យហូរចូលសាលា នាយកស្នើអាជ្ញាធរជួយ

ខេត្តកំពង់ស្ពឺៈ វិទ្យាល័យអង្គមេត្រី ស្ថិតនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងរងការជន់លិចដោយទឹកស្អុយ ប្រភពចេញពីលូ តាមដងផ្លូវជាតិ៤១ ដែលមានប្រភពចេញពីរោងចក្រជាច្រើន បង្កក្លិនស្អុយសាយភាយពេញក្នុងបរិវេណសាលា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ចំពោះសុខភាពសិស្ស។លោកហ៊ី ពិធូ នាយកសាលាវិទ្យាល័យអង្គមេត្រី បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ថា លោកបានរាយការណ៍ជូនថ្នាក់លើ មួយជំហានហើយ តែមិនទាន់ចំណាត់ការណាមួយនៅឡើយទេ ហើយទឹកក៏បានកាន់តែកើនឡើងចូលក្នុងទីធ្លាសាលា។

លោកនាយកសាលា បានបញ្ជាក់ថា ទឹកមានសភាពក្លិនស្អុយ ពណ៌ខ្មៅ ហើយបើសិស្សហ៊ានប៉ះពាល់ នឹងកើតរមាស់ដៃជើង ជាពិសេសទឹកដក់យូរបែបនេះបណ្តាលខូចខាតយ៉ាងធ្ងន់ដល់បេតុងគ្រឹះសាលា និងជញ្ជាំងសាលា ដែលផលវិបាកនេះ និងបន្តកើតទៀត បើសិនជាមន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ច មិនជួយចាត់វិធានការទប់ស្កាត់ករណីបង្ហូរទឹកស្អុយនេះឱ្យបានទេ។

ប្រជាពលរដ្ឋរស់តាមដងផ្លូវជាតិលេខ៤១ ក៏បានអះអាងថា តាមពិតប្រភពទឹកនេះ កាលដើមឡើយមិនហូរមកក្នុងសាលាទេ តែក្រោយ មកខាងរោងចក្រ បានដាក់លូរំដោះទឹកចេញពីរោងចក្រផ្នែកខាងលើ តែគ្មានប្រភពបង្ហូរទឹកចេញទៅណាឡើយ ទើបទឹកស្អុយ បានហូរមកចូលក្នុងបរិវេណសាលាបែបនេះ ដោយសារក្នុងទីធ្លាសាលា ទាបជាងផ្លូវ។ បើគ្មានវិធានការទេ ទឹកស្អុយ នឹងរំខានដល់ការសិក្សារបស់សិស្សក្នុងវិទ្យាល័យនេះទាំងស្រុង នៅថ្ងៃខាងមុខឆាប់ៗនេះ៕

RELATED ARTICLES