Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះ.../សាលាអន្តរជាតិ

ទុស្សេខ្សែភ្លើង ឆេះ…/សាលាអន្តរជាតិ

ភ្នំពេញ ៖ សាលាអន្តរជាតិ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹក អស់ចំនួន២ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅត្រង់ចំណុចសាលាអន្តរជាតិ ហ្សាយអិន ភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ដោយមានសេចក្តីរាយការណ៍មកថា មានករណីអគ្គិភ័យបានកើតឡើង នៅចំណុចសាលាអន្តរជាតិ ហ្សាយអិន ភ្នំពេញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ភ្លាមនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ប្រភពដដែល បន្តថា ហេតុការណ៍អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះខូចខាតបន្ទប់ទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ ចំនួន១បន្ទប់ ម៉ាស៊ីនត្រជាក់ ចំនួន១គ្រឿង និងតុឈើ ចំនួន២  តែពុំបណ្តាលឱ្យឆេះរាលដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាងឡើយ។

ប្រភពខាងលើ បញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ បាញ់ទឹកពន្លត់ អស់ចំនួន២ឡាន ទើបធ្វើឱ្យភ្លើងបានរលត់ទៅវិញទាំង ស្រុងនៅ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃដដែល៕

RELATED ARTICLES