Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយន្តហោះយោធាបារាំង ២គ្រឿង បុ.../កគ្នាលើអាកាស ពេលហាត់សមហោះហើរ

យន្តហោះយោធាបារាំង ២គ្រឿង បុ…/កគ្នាលើអាកាស ពេលហាត់សមហោះហើរ

បារាំង ៖ មានឧបទ្ទវហេតុដ៏រន្ធត់មួយ បានកើតឡើង នៅពេលដែលក្រុមអាកាសយានិក “Patruille de France” នៃកងទ័ពអាកាសបារាំង កំពុងអនុវត្តការហាត់សមហោះហើរ យន្តហោះ យោធា ២គ្រឿង បានបុកគ្នានៅលើអាកាស ប៉ុន្តែសំណាងល្អ អ្នកបើកយន្តហោះ ពីរនាក់ និងអ្នករួមដំណើរម្នាក់ អាចលោតឆត្រចេញទាន់ពេល។

តាមប្រភព France24 បានរាយការណ៍នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ថា យន្តហោះ Alphajet របស់កងទ័ពអាកាសបារាំង ពីរគ្រឿង បានបុកគ្នានៅកណ្តាលអាកាស ខណៈកំពុងហាត់សម នៅជិតទីក្រុងសាំងត៍-ឌីស៊ីយឺរ (Saint-Disier) ហើយយន្តហោះទាំងពីរបានធ្លាក់ចុះមកលើដី។

ប៉ូលិសបានរកឃើញជនរងគ្រោះនៅក្នុងស្ថានភាពដឹងខ្លួន ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

យន្តហោះមួយ ក្នុងចំណោមយន្តហោះដែលបានបុកគ្នា ត្រូវបានរាយការណ៍ថា បានធ្លាក់ចូលទៅក្នុងរោងចក្រដែលនៅក្បែរនោះ បណ្តាលឱ្យផ្ទុះឆេះ ចេញអណ្តាតភ្លើង។ ចំណែកយន្តហោះមួយទៀត បានធ្លាក់ចូលប្រ ឡាយ។ ប៉ុន្តែគ្មាននរណាម្នាក់នៅលើដីរងរបួសដោយសារការធ្លាក់យន្តហោះយោធានេះទេ។

ក្រោយកើតហេតុ មន្ត្រីជំនាញកំពុងប្រញាប់ប្រញាល់ស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់យន្តហោះបុកគ្នាលើអាកាសនេះ៕

RELATED ARTICLES