Wednesday, April 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមCO ដាច់យ៉ៃ លួចទូរស័ព្ទ ជា.../ប់ខ្នោះ

CO ដាច់យ៉ៃ លួចទូរស័ព្ទ ជា…/ប់ខ្នោះ

ភ្នំពេញ ៖ បុរសជាបុគ្គលិកឥណទានឯកជន (CO) ម្នាក់ បានបែកគំនិតលួចទូរស័ព្ទរបស់គេ ១គ្រឿង យកទៅលក់ចាយអស់ និងព្យាយាមគេចខ្លួនបាន ១សប្តាហ៍ ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

 ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចតារាងបាល់ទាត់ អាគីរ៉ា តាមផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ រហូតមកដល់វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចតារាងបាល់ទាត់ ដោនថោន តាមផ្លូវ លេខ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ថន សាវ៉ៃ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកឥណទានឯកជន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចំណែកទូរស័ព្ទដែលជនសង្ស័យលួចយកទៅ ម៉ាក  iPhone 14 Pro Max ពណ៌ទឹកមាស ជារបស់ជនរងគ្រោះឈ្មោះវ៉េង គឹមហ៊ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្រូគូសប្លង់ ស្នាក់នៅផ្ទះលេខ 15X ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថន សាវ៉ៃ នៅចំណុចតារាងបាល់ទាត់ ដោនថោន តាមផ្លូវលេខ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពីបទលួចទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone14 Pro Max រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើសនៅចំណុចតារាងបាល់ទាត់9អាគីរ៉ាប ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES