Thursday, April 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកធូបយួ.../ន ក្រឡា---/ប់ផ្ងារជើង

ឡានដឹកធូបយួ…/ន ក្រឡា—/ប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តសាំងយ៉ុង ១គ្រឿងដឹកធូបនាំចូលមកពីប្រទេសវៀតណាម ឆ្ពោះចូលមករាជធានីភ្នំពេញ បើកបរក្នុងល្បឿនលឿន ពេលមេឃធ្លាក់ភ្លៀងរលឹម ធ្វើឱ្យផ្លូវរអិល លុះពេលទៅដល់ត្រង់ចំណុចផ្លូវកោង បត់ចង្កូតខ្លាំងពេក បានធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង ធ្វើឱ្យរថយន្តខូចខាតធ្ងន់ សំណាងល្អពុំបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវនោះទេ រីឯអ្នកបើកបរ រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវព្រៃស ស្ថិតក្នុង ភូមិពងទឹក សង្កាត់ពឹងទឹក ខណ្ឌដង្កោ។

រថយន្តដែលក្រឡាប់ផ្ងារជើង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-0021 បើកបរដោយបុរសម្នាក់ មានដឹកធូបពេញរថយន្ត តែពុំមានព្រូរថយន្ត ឬកម្មករលើកធូបជិះជាមួយនោះទេ គឺមានតែអ្នកបើក បរម្នាក់ប៉ុណ្ណោះ។

តាមសម្តីបុរសជាតៃកុងរថយន្តដឹកធូប បានឱ្យដឹងថា មុនកើតហេតុ គាត់ដឹកធូប នាំចូលមកពីប្រទេសវៀត ណាម ដាក់នៅរាជធានីភ្នំពេញ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរអិលធ្លាក់ផ្លូវ ក្រឡាប់តែម្តង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ បើកបរក្នុងក្នុងទិស ដៅពីលិច ទៅកើត ក្នុងល្បឿនលឿនគួរសម ហើយខណៈនោះ មេឃកំពុងធ្លាក់ភ្លៀងរលឹមផងដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង អ្នកបើកបរបានបត់ចង្កូតខ្លាំង ហើយគួបផ្សំនឹងផ្លូវរអិល ផងនោះ បណ្តាលឱ្យរេចង្កូតធ្លាក់ផ្លូវ រួចបានក្រឡាប់ផ្ងារជើងតែម្តង។

ប្រភពដដែល បន្តថា ខណៈនោះពួកគាត់អត់បានដឹងថា រថយន្តនេះ ដឹកអ្វីនោះទេ ស្មានថាជារថយន្តឈ្នួលដឹកមនុស្ស ក៏បាននាំគ្នារត់ទៅមើល និងត្រៀមទាញមនុស្សចេញ ដើម្បីសង្គ្រោះបឋម ប៉ុន្តែពេលទៅដល់ ឃើញនៅខាងក្នុងរថយន្តនោះសុទ្ធតែធូប មិនមានមនុស្សណាក្រៅពីអ្នកបើកបររថយន្តម្នាក់ឡើយ។

ដោយសារតែរថយន្តនេះជួបគ្រោះថ្នាក់ដោយខ្លួនឯង ហើយពុំបានបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ចំណែកអ្នកបើកបររថយន្តបានរងរបួសស្រាលប៉ុណ្ណោះ ហេតុនេះក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ពងទឹក បានចុះទៅពិនិត្យឃើញមិនមានប៉ះពាល់ដល់អ្នកដទៃ ក៏ឱ្យម្ចាស់ស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង៕

RELATED ARTICLES