Friday, April 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្តឹបចោរ លួ.../ចម៉ូតូក្នុងសាលាខេត្ត

ក្តឹបចោរ លួ…/ចម៉ូតូក្នុងសាលាខេត្ត

ខេត្តបាត់ដំបង ៖ ក្មេងប្រុសស្ទាវម្នាក់ ទើបនឹងចេញធ្វើចោរលើកដំបូង បានចូលលួចម៉ូតូ ១គ្រឿង នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង តែភ្លាត់ស្នៀតត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបរិវេណសាលាខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត រួមទាំងសមត្ថកិច្ច កំពុងមមាញឹករៀបចំទីតាំងសង្ក្រាន្ត ត្រៀមទទូលទេវតាឆ្នាំថ្មីតាមប្រពៃណីជាតិរ ស្រាប់តែជន សង្ស័យម្នាក់ បានធ្វើសកម្មភាពលបចូលទៅលួចម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ បាត់ដំបង 1AV-5770 នៅក្នុងបរិវេណសាលាខេត្ត ហើយព្យាយាមបណ្តើរចេញទៅខាងក្រៅ តែពេលមកដល់ខ្លោងទ្វារខាងមុខ ត្រូវគេដឹង ក៏ដេញតាមធាក់ផ្តូល ស្របពេលមានសមត្ថកិច្ចកំពុងយាមនៅក្បែរនោះផង ក៏ចាប់ក្របួចជនសង្ស័យជាប់តែម្តង។

ក្រោយត្រូវឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនភ្លាមៗទៅកាន់អធិការក្រុងបាត់ដំបង ដើម្បីសាកសួរ។ ប៉ុន្តែភ្លាមៗ ជននេះហាក់មិនទាន់ឆ្លើយនឹងសំណួរមន្ត្រីជំនាញទេ ។ សូម្បីតែឈ្មោះខ្លួនឯង ឬទីលំនៅ ក៏ជននេះមិននិយាយប្រាប់ដែរ។

ដោយឡែកម៉ូតូដែលជនសង្ស័យលួចយកចេញពីសាលាខេត្តខាងលើ នៅមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់នៅឡើយ៕

RELATED ARTICLES