Friday, April 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡានដឹកមាន់យួ.../ន ជាង៦០០ក្បាល

ចាប់ឡានដឹកមាន់យួ…/ន ជាង៦០០ក្បាល

ភ្នំពេញ ៖ លោកហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានចុះចាប់រថយន្តមួយគ្រឿង ដឹកសត្វមាន់រស់ ចំនួន៦៦០ក្បាល ពីប្រទេសវៀតណាម ចូលមកកម្ពុជា ដោយគ្មានលិ ខិតអនុញ្ញាត។

លោកហ៊ុន សារ៉ាត់ បានឱ្យដឹងថា នៅវេលាម៉ោង ៦និង០៥នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ក្រុមអន្ត រាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាក SSANGYONG ISTANA ដឹកសត្វមាន់រស់ ចំនួន៥៥ទ្រុង ស្មើនឹង ៦៦០ក្បាល លើផ្លូវចម្ការដូង ជិតភ្លើងស្តុបបារគូ សង្កាត់បារគូ ខណ្ឌដង្កោ។

ចំពោះរថយន្តខាងលើ បានដឹកសត្វមាន់ ចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាងបទល្មើស ទៅរក្សាទុកនៅមណ្ឌលចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ ការទៅតាមនីតិវិធី៕

RELATED ARTICLES