Friday, April 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុគ្គលិកហាងកាហ្វេ ចោរលួចម៉ូតូបា.../ត់

បុគ្គលិកហាងកាហ្វេ ចោរលួចម៉ូតូបា…/ត់

ភ្នំពេញ ៖ យុវជនម្នាក់ ឡើងមកពីខេត្ត ធ្វើការនៅហាងកាហ្វេមួយកន្លែង ក្នុងរាជធានីភ្នំពេញ ដោយមានតែម៉ូតូ ១គ្រឿង ជាមធ្យោយធ្វើដំណើរទៅមក ស្រាប់តែក្រោយមក ខណៈដែលចតម៉ូតូទុកនៅខាងមុខហាងកាហ្វេ ដែលខ្លួនធ្វើការ រវល់ធ្វើការភ្លេចខ្លួន ស្រាប់តែត្រូវបានជនសង្ស័យលួចកាច់កម៉ូតូ យកទៅបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចហាងកាហ្វេ ជាប់វិទ្យាល័យផ្សារដើមថ្កូវ ក្បែរនឹងប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ប្រមាណ១០០ម៉ែត្រ ត្រង់ចំណុចផ្ទះលេខ១៩៨ ផ្លូវលេខ១៦៣ ភូមិ៣ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន។

ម៉ូតូដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាក លេខ ភ្នំពេញ 1LB-1905 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះជា ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LB-1905 តែម្នាក់ឯងចេញពីផ្ទះជួល ឆ្ពោះមកហាងកាហ្វេ នៅចំណុចកើតហេតុ ដោយបានដាក់ម៉ូតូនៅលើចិញ្ចើមផ្លូវ រួចដើរចូលទៅក្នុងហាងកាហ្វេ ធ្វើការធម្មតា លុះដល់ម៉ោងកើតហេតុ គាត់ចេញមកយកម៉ូតូ ស្រាប់តែបាត់ម៉ូតូ ព្យាយាមដើររកដែរ តែរកមិន ឃើញនោះទេ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើការស្រាវ ជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ និងស្វែងរកម៉ូតូរបស់ខ្លួនត្រឡប់មកវិញ ព្រោះចេញពីស្រុកមក មកធ្វើការនៅភ្នំពេញ មានតែម៉ូតូ ១គ្រឿងនេះតែប៉ុណ្ណោះ សម្រាប់ជិះទៅធ្វើការ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត៕

RELATED ARTICLES