Friday, April 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការព្រ.../មានចាប់ ក្រុមលេងគប់ទឹក ប៉ាតម្សៅ លើផ្លូវសាធារណៈ

ស្នងការព្រ…/មានចាប់ ក្រុមលេងគប់ទឹក ប៉ាតម្សៅ លើផ្លូវសាធារណៈ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានថ្លែងបញ្ជាក់ថា ក្រុមយុវជនណា ដែលយកដងផ្លូវសាធារណៈ ជាទី លាននៃការលេងគប់ទឹក ជះទឹក ឬប៉ាតម្សៅ បង្កឱ្យបាត់បង់របៀបរៀបរយលើដងផ្លូវ សមត្ថកិច្ចនឹងប្រើវិធានការចុះប្រមូល នាំយកមកប៉ុស្តិ៍។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រុមយុវជនដែលជិះម៉ូតូជាក្រុមៗ បង្កភាពឈូឆរស្រែកឡូឡា ឬស៊ីផ្លេម៉ូតូតាមទីសាធារណៈ សមត្ថកិច្ចនឹងប្រើវិធានការចុះប្រមូលយកមកកាន់ស្នាក់ការប៉ុស្តិ៍រដ្ឋបាល នៅតាមមូលដ្ឋាននីមួយ ដោយមិនបណ្តោយឱ្យបង្កភាពអនាធិបតេយ្យលើដងផ្លូវនោះទេ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា សមត្ថកិច្ចនឹងមិនអនុញ្ញាតឱ្យបងប្អូនពលរដ្ឋ យកដងផ្លូវសាធា រណៈ ជាទីលាននៃការលេងគប់ទឹក ជះទឹក ឬបាតម្សៅដាក់គ្នានោះឡើយ ព្រោះនេះជាកត្តាបង្កឱ្យបាត់បង់របៀបរៀបរយលើដងផ្លូវ ពិសេសបង្កការប៉ះពាល់ខ្ពស់ដល់លំហូរចរាចរណ៍ និងប៉ះពាល់ពលរដ្ឋអ្នកដំណើរដែលបើកឆ្លងកាត់ អាចប្រឈមគ្រោះថ្នាក់នានាជាយថាហេតុ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ លេងកម្សាន្តតែក្នុងរង្វង់ទីតាំង ឬបរិវេណ ដែលមានការរៀបចំត្រឹមត្រូវដោយអាជ្ញាធរមូលដ្ឋាននីមួយៗ។

គួរបញ្ជាក់ថា នៅរាជធានីភ្នំពេញ ឆ្នាំនេះ សង្ក្រាន្តវត្តភ្នំ នឹងរៀបចំឡើងនៅថ្ងៃទី១៤-១៥និង១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំពិធីសង្ក្រាន្តវត្តភ្នំ ឱ្យមានភាពអធិកធមសប្បាយរីករាយជាងឆ្នាំមុន ដោយពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយ ឱ្យមានការលំហូរសម្រាប់អ្នកមកលេងកម្សាន្តចេញចូលមានភាពងាយស្រួល ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍៕

RELATED ARTICLES