Friday, April 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បជ័រអាភៀន៥០គីឡូ វ៉ៃ---/ខ្នោះ២

បង្ក្រា…/បជ័រអាភៀន៥០គីឡូ វ៉ៃ—/ខ្នោះ២

ខេត្តស្ទឹងត្រែង ៖ កម្លាំងជំនាញ ក៧ និងក្រុមប្រចាំការទិសឦសាន នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីពេលថ្មីៗនេះ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោកស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀន នៅចំណុចស្ពានលើមេគង្គ ស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ប្រតិបត្តិការនេះ ជាលទ្ធផល កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យ ចំនួន២នាក់ រួមមាន ទី១-ឈ្មោះធុជ វណ្ណៈ ភេទប្រុស អាយុ៥៥ឆ្នាំ និងទី២-ឈ្មោះយូ គ្រី ភេទប្រុស អាយុ៥៥ឆ្នាំ ព្រមទាំងរឹបអូសបានសារធាតុញៀន ជាប្រភេទជ័រអាភៀន ទម្ងន់៤៧គីឡូក្រាម និង២៣២ក្រាម។

ជនសង្ស័យទាំង២នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង តាមនីតិវិធី៕

RELATED ARTICLES