Tuesday, April 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជាងកាត់សក់ ក្អួ.../តឈាមស្លាប់

 ជាងកាត់សក់ ក្អួ…/តឈាមស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ ជាជាងកាត់សក់ចល័ត ត្រូវបានម្ចាស់ផ្ទះជួល មកទារលុយថ្លៃបន្ទប់ តែហៅពុំឆ្លើយ គោះទ្វារក៏មិនបើក លុះម្ចាស់ផ្ទះជួល រុញទ្វារចូលទៅមើល ឃើញជាងកាត់សក់ដេកស្លាប់ក្នុងសភាពក្អួតឈាមនៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួល ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រោយវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បុរសរងគ្រោះ ដែលដេកក្អួតឈាមស្លាប់ មានឈ្មោះពង្ស រតនៈ អាយុ៣៣ឆ្នាំ មុខបររជាជាងកាត់សក់ចល័ត ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ម្ចាស់បន្ទប់ជួល បានមកទារលុយថ្លៃបន្ទប់ ពីជនរងគ្រោះ ជាជាងកាត់សក់ខាងលើ តែពេលមកដល់ ម្ចាស់បន្ទប់ជួល ហៅពុំឮឆ្លើយ គោះទ្វារបន្ទប់ ក៏មិនឃើញជនរងគ្រោះបើក លុះម្ចាស់ផ្ទះជួលបានរុញទ្វារចូលទៅមើល ឃើញថាទ្វារមិនជាប់គន្លឹះនោះទេ តែបែរជាប្រទះឃើញជនរងគ្រោះជាជាងកាត់សក់ ដេកផ្កាប់មុខ ស្លាប់បាត់ទៅហើយ ដោយឃើញមានក្អួតធ្លាក់ឈាមជាច្រើនទៀតផង។

ប្រភពដដែល បន្តថា បន្ទាប់ពីឃើញសភាពបែបនេះភ្លាម ម្ចាស់ផ្ទះជួល បានស្រែកឆោឡោ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់ទី២ ទាក់ទងហៅសមត្ថកិច្ចជំនាញ ចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសពភ្លាមៗ។

ទោះបីជាយ៉ាងណា គេមិនទាន់ដឹងថា បុរសជាជាងកាត់សក់ ស្លាប់ដោយសារអ្វីពិតប្រាកដនោះឡើយ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES