Tuesday, April 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជួញថ្នាំញៀន៣០០កញ្ចប់ ជា.../ប់ខ្នោះ៤

ជួញថ្នាំញៀន៣០០កញ្ចប់ ជា…/ប់ខ្នោះ៤

ខេត្តកំពង់ចាម ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន មួយករណី ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ប្រមាណជាង៣០០ កញ្ចប់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ រាយការណ៍ថា មានមុខ សញ្ញាកំពុងជួញដូរនិងប្រើប្រាស់ថ្នាំញៀន នៅតាមផ្លូវ ស្ថិតនៅក្នុងភូមិភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស  លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងការឯកភាពពីលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកងមាស សហកាជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេង រស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបដោយឃាត់ខ្លួនជន សង្ស័យ ចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ចំនួន ២៤៨កញ្ចប់ (ធំ៥កញ្ចប់)។ ថ្នាំញៀន ប្រភេទ wy ចំនួន១៩គ្រាប់។ ថ្នាំញៀនប្រភេទខេ ចំនួន ៧៩កញ្ចប់ (ធំ១កញ្ចប់)។ ថ្នាំញៀនប្រភេទខេ ចំនួន៤ដុំកន្លះ។ កញ្ឆាស្ងួត មូរជាបារី ចំនួន ៣៩ដើម។ កញ្ឆាស្ងួត ទម្ងន់ប្រហែល ២គីឡូ៤០០ក្រាម។ ជញ្ជីងអេឡិចត្រូនិក សម្រាប់ថ្លឹងថ្នាំញៀន ចំនួន២គ្រឿង។ សម្ភារៈវេចខ្ចប់ថ្នាំញៀន មួយចំនួនធំ។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១សន្លឹក។ លោហធាតុពណ៌លឿង (ចិញ្ចៀន) ចំនួន១វង់ និងទូរស័ព្ទដៃ ចំនួន៦គ្រឿង។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES