Tuesday, April 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយួ.../នសម្រុកទិញស្វាយខ្មែរ ១ថ្ងៃរាប់សិបតោន

យួ…/នសម្រុកទិញស្វាយខ្មែរ ១ថ្ងៃរាប់សិបតោន

ខេត្តស្វាយរៀង ៖ ក្រុមឈ្មួញវៀតណាម បានយករថយន្តធុនធំ ឆ្លងដែនចូលតាមច្រកទ្វាតំបន់ព្រំដែនដូង មកទិញផ្លែស្វាយកែវរមៀត ដល់ក្នុងផែស្ងួត ជិតច្រកទ្វារតំបន់ព្រំដែនដូង ជាមធ្យមក្នុង១ថ្ងៃ ៩០តោនទៅ១០០តោន ក៏ប៉ុន្តែតម្លៃផ្លែស្វាយ ទិញពីប្រជាពលរដ្ឋផ្ទាល់ ក្នុង១គីឡូ តម្លៃ៤០០រៀលប៉ុណ្ណោះ លក់ទៅឱ្យឈ្មួញវៀតណាម ១គីឡូ តម្លៃ៤៥០រៀល។

តាមប្រភពម្ចាស់ផែស្ងួត (ឃ្លាំងស្តុកទំនិញ) បានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ថា មានឈ្មួញវៀតណាម ចូលមកទិញផ្លែស្វាយ ដល់ផែតែម្តង ក្នុង១គីឡូក្រាម តម្លៃ៤៥០រៀល ដោយខាងឈ្មញវៀត ណាម គេយករថយន្តឆ្លងដែនមកតាមច្រកទ្វារតំបន់ព្រំដែនដូង ដែលមានទីតាំងស្តុកផ្លែស្វាយ ស្ថិតនៅក្នុងភូមិដូង ឃុំដូងស្រុករមាសហែក។

ចំណែកប្រជាពលរដ្ឋ ដែលជាម្ចាស់ស្វាយ បានលើកឡើងថា ផ្លែស្វាយ ឆ្នាំ២០២៥ នេះ លក់បានតម្លៃថោកណាស់ ក៏ប៉ុន្តែទោះបីមានតម្លៃថោកយ៉ាងណា ក៏ពួកគាត់សប្បាយចិត្ត ដោយស្វាយ មានទីផ្សារវៀតណាម មកប្រមូលទិញ។

ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម មេត្តាជួយរកទីផ្សារឱ្យប្រជា កសិករ និងធានាតម្លៃឱ្យបានសមរម្យ (ស្វាយ១គីឡូក្រាម ៧០០រៀល ទៅ៨០០រៀល ទើបចំណេញ) តម្លៃស្វាយ ១គីឡូ៤០០រៀល ទៅ៤៥០រៀល បានត្រឹមទប់ទល់ការ ចំណាយទៅលើការថែទាំ ដាក់ទឹក ជី កម្មករបេះ លើកដាក់ គឺស្ទើរតែអស់ទៅហើយ៕

RELATED ARTICLES