Tuesday, April 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បទីតាំងផលិតស្រាក្លែងក្លាយ ដកហូតស្រាល្បី១០មុខ

បង្ក្រា…/បទីតាំងផលិតស្រាក្លែងក្លាយ ដកហូតស្រាល្បី១០មុខ

ភ្នំពេញ ៖ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានី កាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានចុះឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ មួយកន្លែង ស្ថិតនៅចំណុចភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយដកហូតបាន ប្រភេទស្រាល្បីៗប្រមាណជាង ១០ប្រភេទ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកស្រីព្រះរាជអាជ្ញារង ស៊ូ សុជាតា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយលោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុប្រធានផែនការប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកយិន ភារិន ក្រឡាបញ្ជី និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានី។

ជាលទ្ធផលក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចជំនាញ បានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន ១-ស្រា ST-Remy (700ml) ចំនួន៣៤កេស ស្មើនឹង ៤០៨ដប។ ២។ស្រា Hennessy (700ml) ចំនួន៣កេស ស្មើនឹង ៣៦ដប។ ៣-ស្រា Can’t hivas18 (70cl) ចំនួន ១០កេស ស្មើនឹង ១២០ដប។ ៤-ស្រា Chivas12 (70cl) ចំនួន៦កេស ស្មើនឹង ៧២ដប។ ៥-ស្រា XR 21 (750ml) ចំនួន២៣ដប។ ៦-ស្រា Sir-EnwarDs (11) ចំនួន១២កេស ស្មើនឹង៧២ដប។ ៧-ស្រា Belongtines (700ml) ចំនួន៤ដប។ ៨-ស្រា Johnny Walker Black label ចំនួន៥៧កេស ស្មើនឹង ៦៨៤ដប។ ៩-ស្រាពពែមាស (750ml) ចំនួន១៥កេស ស្មើនឹង ១៨០ដប។ ១០-ស្រា Ground 99 (70cl) ចំនួន ១០៧កេស ស្មើនឹង១២៨៤ដប។ ១១-ស្រា Super Whiskey (700ml) ចំនួន១២១កេសះ ស្មើនឹង ១៤៥២ដប។ ១២- សំបកកេសស្រា និងដបស្រាទទេ ចំនួន ៤២០កេស។ ១៣-សំបកកេស និងដបស្រា Hennessy ចំនួន១៦០កេស ស្មើនឹង ១៩២០ដប។ ១៤- ឧបករណ៍សម្រាប់ ផលិតកែច្នៃចំនួន២គ្រឿង និង memory camera ផ្ទះចំនួន១គ្រឿង។ ១៥-តែមពន្ធគយចំនួន៥៤បន្ទះ ស្មើនឹង ៥៤០០តែម និងតែមគម្របដបស្រា មួយចំនួន។

តាមបញ្ជារបស់លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង អនុញ្ញាតឱ្យយកស្រាខាងលើទៅរក្សាទុក នៅនាយកដ្ឋាន ក.ប.ប ហើយ សំបកកេសនិងដបស្រា រក្សាទុកក្នុងទីតាំងផលិតខាងលើដើម្បីបន្តនីតិវិធី៕

RELATED ARTICLES