Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានចុះកំពង់ដ ធ្លាក់ទឹកទន្លេ

បើកឡានចុះកំពង់ដ ធ្លាក់ទឹកទន្លេ

ខេត្តកណ្តាល ៖ ក្រុមគ្រួសារមួយ បានជិះរថយន្ត ១គ្រឿង ចេញពីផ្ទះ បំណងទៅលេងឪពុកម្តាយ ស្រាប់តែពេលបើករថយន្តចុះកំពង់ដ ជ្រុលធ្លាក់ចូលទឹកទន្លេ តែសំណាងល្អ ភ្លាមៗត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះអ្នកជិះក្នុងរថយន្ត ចំនួន៣នាក់ (ស្រី១) បានទាន់ពេលវេលា ចំណែករថយន្ត បានលិចចូលទឹកទន្លេបាត់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅត្រើយខាងកើតកំពង់ចម្លងស្វាយតានី ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង។

តាមប្រភពព័ត៌មានពីក្រុមគ្រួសាររងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ពួកគាត់មានគោលបំណងបើកបររថ យន្ត ទៅលេងឪពុកម្តាយ នៅភូមិព្រែកសៅ ឃុំស្វាយប្រទាល ស្រុកស្អាង។ ខណៈមកដល់ចំណុចកំពង់ ចម្លង ស្វាយតានី ត្រើយខាងកើត ហើយបើកចុះដល់លើទូកដ ក៏ស្រាប់តែជ្រុលធ្លាក់រថយន្តចូលទឹកទន្លេបាសាក់ ប៉ុន្តែជាសំណាងល្អ មនុស្សដែលនៅក្នុងរថយន្ត មិនមានគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។

ក្រោយកើតហេតុភ្លាមៗ លោកសេង វុធ និងលោកអេង វណ្ណឌី អភិបាលរងស្រុកស្អាង បានដឹកនាំកម្លាំងអាវុធ ហត្ថស្រុក កម្លាំងអធិការស្រុក ក្រុមប្រឹក្សាឃុំត្រើយស្លា កម្លាំងប៉ុស្តិ៍នគរបាលឃុំ លោកមេភូមិពោធិ៍កណ្តាល ម្ចាស់អាជីវកម្មកំពង់ចម្លងស្វាយតានី ចុះជួយ សង្គ្រោះមនុស្សក្នុងរថយន្តព្រូសដែលបានធ្លាក់ចូលក្នុងទឹកទន្លេ ស្រង់យកឡើងមកលើគោកវិញ ដោយសុវត្ថិភាព។

ក្រោយជួយអូសរថយន្តមកលើគោកវិញ ក្រុមការងាររដ្ឋបាលខេត្តកណ្តាល បានប្រគល់ជូនដល់ម្ចាស់រថយន្ត យកទៅជួសជុលខ្លួនឯង៕

RELATED ARTICLES