នៅថ្ងៃ ២-៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ Sabay Digital Plus បានរៀបចំការជួបជុំដ៏ធំមួយ រវាងក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាង ៤០ស្ដង់ ក្នុងព្រឹត្តិការណ៍ដ៏ធំ DIGITEKH (ឌីជីថិក) ។ កម្មវិធីដែលផ្ដោតលើវិស័យតិចណូឡូជី ពីស្ថាប័នក្នុងវិស័យនេះ ដ៏ច្រើន ដូច្នេះ នឹងដាក់តាំងបង្ហាញផលិតផល-សេវាកម្ម យ៉ាងសំបូរបែបដល់អ្នកទស្សនា នៅអគារសហសិក្សាសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។
ក្រុមហ៊ុនសំខាន់ៗ ដែលចូលរួមលើស៤០ស្តង់ មានជាអាទិ៍ធនាគារ FTB, អេស៊ីលីដា, I.T Computer, EZECOM, FTB, Healthogo, ICE Electronic, JBL & Kaspersky, Konfulon, Nokia, Pi Pay, Sony, TITB , Tos Tov, UBER, Wing, I-Flix, La Pops, Ompypop, Vinissimo, Mountain Dew, Tous Les Jours និងDomino’s Pizza។ នៅមានច្រើនទៀត ដែលអ្នកនឹងទទួលបានលើសពីអ្វី ដែលអ្នកចង់បាន។ អាចចូលរួមដោយសេរី នៅថ្ងៃទី០២ និង០៣ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាតិចណូ ដើម្បីទទួលយកអត្ថប្រយោជន៍ថ្មីៗ ក្នុងកម្មវិធី DIGITEKH។
នេះជាលើកដំបូង ដែលក្រុមហ៊ុន Sabay Digital Plus បានរៀបចំកម្មវិធីរយៈពេលពីរ ថ្ងៃនៅដើមខែធ្នូ នេះ។ នេះជាឱកាសដល់អ្នកចូលចិត្ត ផ្នែកបច្ចេកវិទ្យាបានស្គាល់ បានជាវផលិតផល និងសេវាកម្មនានា ក្នុងតម្លៃពិសេស។
កុំភ្លេច នៅចុងសប្ដាហ៍នេះ ទាំងពីរថ្ងៃ (សៅរ៍-អាទិត្យ ទី ២-៣) តែម្ដង DIGITEKH ពិតជាឱកាសល្អសម្រាប់អ្នកគាំទ្រ អ្នកប្រើប្រាស់ សិស្ស និសិត្ស និងម្ចាស់អាជីវកម្មបានជួបជុំគ្នា ជជែកផ្លាស់ប្ដូរយោបល់ និងស្វែងយល់ពីការអភិវឌ្ឍន៍ថ្មីៗពីបច្ចេកវិទ្យា និងការសហការពីដៃគូនានា សម្រាប់ជួយដល់ការអភិវឌ្ឍន៍ អាជីវកម្មនាថ្ងៃអនាគត៕