Oppo R9 (Oppo F1 Plus) គឺជាផលិតផលមួយ ជោគជ័យបំផុតរបស់ Oppo ពេលទូរស័ព្ទស្មាតហ្វូននេះ សម្រេចបរិមាណនៃការលក់ រហូតដល់ ៧លានគ្រឿង ត្រឹមតែក្នុងរយ:ពេលប្រមាណ២ខែ ។ Oppo ក៏បានមានផែនការដើម្បីបង្ហាញមុខឧបករណ៍ស្នងតំណែងរបស់ F1 Plus ដែរ គឹ Oppo R9S ។
តាម GSMArena, Oppo គ្រោងនឹងបញ្ចេញទូរស័ព្ទ Oppo R9S នៅចុងឆ្នាំនេះ ដើម្បីបន្តភាពជោគជ័យរបស់ R9 កំពុងលក់នៅលើទីផ្សារ ។ គេហទំព័រនេះ ក៏ឲ្យដឹងដែរថា Qualcomm នឹងចាប់ផ្តើមបញ្ជូនឈីបទៅដល់បណ្តារោងចក្ររបស់ Oppo នៅខែសីហានេះ ប្រសិនបើដូច្នេះគេអាចសង្ឃឹមថា Oppo R9S នឹងបង្ហាញមុខក្នុងខែកញ្ញា ឬខែតុលាខាងមុខ ។
Oppo R9 Plus ដោយដោយប្រព័ន្ធឈីប Snapdragon 652 ហេតុនេះមនុស្សជាច្រើនជឿថា Oppo R9S នឹងត្រូវបានបំពាក់ឈីបខ្លាំងក្លាជាង អាចជាស៊េរីលើកកម្ពស់របស់ Snapdragon 652 ឬ មិនត្រឹមប៉ុណ្ណោះ គឺ Snapdragon 820 ដើម្បីប្រកួតប្រជែងជាមួយបណ្តាផលិតផលមកពីក្រុមហ៊ុនជនរួមជាតិ ដូចជា Xiaomi, Huawei … ។
រូបភាព teaser របស់ក្រុមហ៊ុន ក៏សង្កត់ធ្ងន់ទៅលើប្រព័ន្ធកាមេរ៉ារបស់ R9S ដែរ ។ ទូរស័ព្ទស្មាតហ្វូនបន្តរបស់ក្រុមហ៊ុនអាចនឹងបំពាក់គូកាមេរ៉ាធំគួរសមមកពីហ្វូងរៀមច្បងរបស់វា គឺ F1 Plus (R9) ជាមួយកាមេរ៉ាក្រោយ គឺ 16MP និងកាមេរ៉ាមុខ គឺ 13MP ។
អំពីការរចនា Oppo R9S ក៏នឹងមានការរចនាស៊ុមសំបកលោហធាតុស្រដៀងគ្នាជាមួយ R9 ប៉ុន្តែអាចតួទូរស័ព្ទនឹងស្តើងជាង ។ R9S អាចនឹងត្រូវបានជំនួយបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ជាមួយសមត្ថផាពសាកពេញ 2.500 mAh ត្រឹមតែក្នុងរយ:ពេល ១៥នាទី ដែលក្រុមហ៊ុនទើបឧទ្ទេសនាមកាលពីដើមឆ្នាំនេះ ៕
ដោយ: តូច រំលឹក